• 2021-11-12 07:42:12
  • ប្រដាល់

ប៊ុន​ សុធា​ ឬ​ បឺត​ សង្ឃឹម​ មួយណានឹង​ត្រូវហាលអាវ​ត្រឹម​វគ្គ​នេះ​...​

  • 2021-11-12 07:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​១ម៉ឺន​ដុល្លារ​របស់​ PNN ​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​សប្ដាហ៍​នេះ​ ដោយ​គូ​ទី១​ ប៊ុន​ សុធា​ ប៉ះ​ បឺត​ សង្ឃឹម​ អ្នក​ចាញ់​ត្រូវ​ធ្លាក់​ត្រឹម​នេះ។​

ប៊ុន សុធា (ឆ្វេង) បឺត សង្ឃឹម (សង្ឃឹម)

ចំពោះ​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​ជឿជាក់​ថា​នឹង​កក្រើក​ហើយ​ល្អ​មើល​ ជា​វគ្គ​សំខាន់​ចាញ់​ធ្លាក់​ផង​ ជា​ការ​សងសឹក​ជម្រះ​បញ្ជី​ចាស់​កន្លង​ទៅ​ផង។​ ម្នាក់ៗ​សុទ្ធ​តែ​ចង់​ឈ្នះ​រៀងខ្លួន​ ដូច្នេះ​ហើយ​ពួកគេ​ថែរក្សា​ខ្លួន​ក៏​ដូច​ជា​ហ្វឹកហាត់​បាន​ល្អ​ត្រៀម​សម្រាប់​ការ​ប្រកួត​មួយ​នេះ។​

គេ​ក៏​ឃើញ​មាន​ការ​បង្ហោះ​លើ​ហ្វេសបុក​ច្រើន​ដែរ​ចំពោះ​កីឡាករ​ ប៊ុន​ សុធា​ និង​ បឺត​ សង្ឃឹម​ អំពី​ចំណាប់​អារម្មណ៍​ផ្សេងៗ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ការ​ស្នើសុំ​កុំ​ឲ្យ​ថយ​ពេក​របស់​ សុធា​ និង​ថយ​ជា​យុទ្ធ​របស់​គេ​ហើយ​មិន​ចាញ់​បញ្ឆោត​ដៃគូ​ជា​ការ​លើក​ឡើង​របស់​ សង្ឃឹម។​

ប៊ុន សុធា ឈ្នះកន្លងទៅ

មាន​តែ​រង់ចាំ​មើល​ថ្ងៃ​ប្រកួត​ពិត​ប្រាកដ​ប៉ុណ្ណោះ​ទើប​ដឹង​ថា​នរណា​ខ្លាំង​ និង​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​របស់​សង្វៀន​ PNN​ ដែល​អម​ដោយ​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ។​ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យនេះ​វេលា​ម៉ោង​១សៀល​តទៅ៕​

វីដេអូប្រកួត​លើកទី១

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់