• 2021-11-05 03:29:03
  • ប្រដាល់

មឿន​ សុខហ៊ុច​ អាច​ឡើង​សង្វៀន​វិញ​ហើយ​ដោយ​ប៉ះ​លោក​មេទ័ព​ វ៉ៃ​តែ​២ទឹក

  • 2021-11-05 03:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ មឿន​ សុខហ៊ុច​ ឬ​ហៅ​ថា​ អេលីត​ សុខហ៊ុច​ ឥលូវ​នេះ​បាន​ជា​ពី​របួស​ និង​អាច​ឡើង​សង្វៀន​គុន​ខ្មែរ​បាន​វិញ​ហើយ​ដោយ​ត្រូវ​ប៉ះ​ដៃគូ​ចាស់​ សូត្រ​ ប៊ុនធី​ ក្នុង​កម្មវិធី​ ONE STRIKE​ ​របស់​ PNN។​

សុខហ៊ុច ប្រកួត​កន្លងទៅ

សុខហ៊ុច​ បាន​លើក​ឡើង​ថា​ រូប​គេ​អាក់ខាន​ប្រកួត​គុន​ខ្មែរ​ជាង​១ឆ្នាំ​មក​ហើយ​ ចំពោះ​លើក​នេះ​ដែរ​ក៏​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ល្អ​ផង​ដែរ។​ រឿង​កម្លាំង​ស៊ុហ្វ​ ឬ​ក្បាច់​ស្នៀត​មិន​ទាន់​អាច​និយាយ​បាន​ថា​ល្អ​ដូច​មុន ឬ​ធ្លាក់​ជាង​មុននោះទេចាំ​មើល​ឡើង​ប្រកួត​សិន។​

អ្នក​ប្រដាល់​ចាស់​វស្សា​ខាង​លើ​បន្ថែម​ថា​ ចំពោះ​ស្នៀត​គ្រោះថ្នាក់​ ឬ​ចំណុច​ល្អ​របស់​កីឡាករ​ សូត្រ​ ប៊ុនធី​ គឺ​ល្អ​ចាប់​ ល្អ​កែង​ និង​រឹង។​

សុខហ៊ុច ពេលឈ្នះពាន​នៅ CNC

រំលឹក​ដែរ​ថា​ មឿន​ សុខហ៊ុច​ គឺ​អាក់ខាន​ឡើង​សង្វៀន​គុន​ខ្មែរ​ជាង​១ឆ្នាំ​មក​ហើយ​ដោយ​សារ​តែ​របួស​ជើង​ និង​បញ្ហា​ក្រពះ​ពោះវៀន។​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ សុខហ៊ុច​ ត្រូវ​ប៉ះ​ សូត្រ​ ប៊ុនធី​ លើ​សង្វៀន​ PNN ​លក្ខណៈ​ ONE STRIKE​ ២ទឹក​ ក្នុង​១ទឹក​មាន​រយៈពេល​ ៧នាទី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់