• 2021-10-21 07:35:53
  • បាល់ទាត់

​U23 ហុង​កុង​ត្រៀម​ខ្សែ​ប្រយុទ្ធ​៥​នាក់​ តែ​មើល​ទៅ​ពីរ​នាក់​នេះ​ទំនង​ល្អ​ជាង​គេ​

  • 2021-10-21 07:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្នុង​ចំណោម​ខ្សែ​​ប្រយុទ្ធ​ទាំង​៥​នាក់​របស់​ក្រុម​ជម្រើស​ជាតិ​ហុង​កុង​អាយុ​ក្រោម​២៣ ​មាន​២​នាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​​អាច​នឹង​ល្អ​ សម្រាប់​ការ​​ត្រៀម​ជួប​ជម្រើស​ជាតិ​​​កម្ពុជា​​ក្រោម​អាយុ​២៣​ ឆ្នាំ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១​ ខាន​ស្អែក​នេះក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers ។

​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​ហុង​កុង​បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ​​របស់​ខ្លួន​ចំនួន​៥​នាក់​​រួម​មាន Chu Wai Kwan, Seb Buddle, Jordan Lam, Chang Hei Yin និង Yuen Sai Kit ។ ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ទាំង​អស់​នេះ​មាន​​ពីរ​នាក់​ដែល​មើល​ទៅ​ហាក់​ល្អ​​ហើយ​អាច​ជា​មុខ​សញ្ជា​គ្រោះ​ថ្នាក់​សម្រាប់​យុវជន​កម្ពុជា​គឺ​ Chu Wai Kwan និង Jordan Lam ។

១-Chu Wai Kwan ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Eastern នា​ពេល​បច្ចុប្បន្ន​។ ក្លឹប​ខ្លាំង​របស់​ហុង​កុង​មួយ​នេះ​ទើប​តែ​បាន​នាំ​យ​ក​រូប​គេ​មក​ពី​ក្លឹប Happy Valley ដែល​រដូវ​កាល​ថ្មី​នេះ​ត្រូវ​ធ្លាក់​ទៅ​កាន់​លីគ​ទី​២​របស់​ហុង​កុង​។ បើ​ទោះ​ក្លឹប​របស់​​ខ្លួន​បាន​ធ្លាក់​ទៅ​កាន់​​លីគ​ទី​២​មែន​ ប៉ុន្តែ​យុវជន​របស់​ហុង​កុង​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ រហូង​ដល់​១១ក្នុង​ចំណោម​១៤​​​ប្រកួតសម្រាប់​​រដូវ​កាលមុន​ និង​រក​បាន​២​គ្រាប់​ឲ្យ​ក្លឹប​របស់​គេ​ផង​ដែរ។ Chu ​មិន​ទាន់​បាន​ចូលលេង​ឲ្យ Eastern នៅ​ឡើយ​ដោយសារ​លីគរដូវ​កាល​​ថ្មី​​របស់​​ហុង​កុង​មិន​ទាន់​ចាប់​ផ្ដើម ប៉ុន្តែ​គេ​បាន​ចំណាយ​ពេល​២​រដូវ​កាល​នៅ Happy Valley គិត​ចាប់​ពី​ឆ្នាំ​២០១៩ ដល់​២០២១ ដោយ​ចូល​លេង​បាន​២៦​ប្រកួត​រក​បាន​៤​គ្រាប់​ឲ្យ​ក្លឹប​។

២-​Jordan Lam ជា​ខ្សែ​ប្រយទ្ធ​របស់​ក្លឹប Resources Capital ​ដែល​ជា​ក្លឹប​​របស់​ហុង​កុង។ រដូវ​កាលមុន​​កីឡាករ​វ័យ​២២​ឆ្នាំ​លេង​ឲ្យ​ក្លឹប Southern ចូល​លេង​បាន​​១២​លើក​ក្នុង​ចំណោម​១៤​​ប្រកួត​នៃ​​​កម្មវិធី​ប្រកួត​​ទាំង​អស់​របស់​លីគកំពូល​ហុង​កុង​​​ ដោយ​មិន​រក​បាន​គ្រាប់​បាល់​ឡើយ​។ ប៉ុន្តែ​គេ​ជា​យុវជន​ប្រយុទ្ធ​ដែល​មាន​​សមត្ថភាព​របស់​ហុង​កុង​អាយុ​ក្រោម​២២​ឆ្នាំ​ដែល​ធ្លាប់​រក​បាន​២​គ្រាប់​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​តែ​៤​លើក​ប៉ុណ្ណោះ​​កាល​ឆ្នាំ​២០១៧​។

​​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​នាក់​ខាង​លើ​ឃើញ​ថា ធ្លាប់​បង្ហាញ​ខ្លួន​ច្រើន​ប្រកួត​ក្នុង​ក្លឹប​អាជីព​កម្រិត​កំពូល​របស់​ហុង​កុង​ច្រើន​ជាង​​កីឡាករ​៣​នាក់​ផ្សេង​ទៀត​។ នេះ​អាច​បង្ហាញ​ថា ពួក​គេ​មាន​បទ​ពិសោធ​ច្រើន​ក៏​ទំនង​ជា​អាច​​នឹង​ត្រូវ​​ដាក់​ឲ្យ​លេង​ទល់​ U23 កម្ពុជា​នៅ​ថ្ងៃ​ខាន​ស្អែក​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៣​ ​ខែ​តុលា ខាង​មុខ​នេះ​ដែរ៕ ​​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់