• 2021-10-21 05:50:27
  • ប្រដាល់

កូន​ស្រី​ សេន​ ប៊ុនថេន​ មាន​ដុង​ប្រដាល់​តាំង​ពី​តូច​ ចេះ​ចូល​ស៊ីប​លេង​ជង្គង់​ទៀត​

  • 2021-10-21 05:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថា​ ថេន​សុខ​កញ្ចនា​ កូន​ស្រី​ សេន​ ប៊ុនថេន​ មាន​ដុង​ប្រដាល់​តាំង​ពីតូចតែម្ដង​ ម៉ោង​កីឡាករ​ហាត់​គឺ​ចូលរួម​ជា​មួយ​គេ​មិន​ដែល​ខាន​អនាគត​អាច​ស្នង​ឪពុក​បាន​ហើយ។​

សេន ប៊ុនថេន និងកូនស្រី

អ្នក​នាង​ ឃឹម ​ខាន់សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា​ កូន​ស្រី​របស់​អ្នក​នាង​មាន​ចិត្ត​ស្រឡាញ់​ប្រដាល់​គុន​ខ្មែរ​ណាស់​ ការ​ចូលចិត្ត​នេះ​តាំងតែ​ពី​អាយុ​១ជាង​មក​ម្ល៉េះ។ ​រូបគេគឺ​ចេះ​ទាត់​ ចេះ​ជង្គង់​ និង​ចេះ​កាន់​ស៊ីប​ឲ្យ​ក្មេងៗ​គ្នា​ឯង​ទៀត​ផង។​ ក្រៅ​ពី​នេះ​ ថា​ ថេន​សុខ​កញ្ចនា​ ចេះ​គុន​គ្រូ​ផង​ដែរ។​

ភរិយា​របស់​ សេន​ ប៊ុនថេន​ ខាង​លើ​បន្ថែម​ទៀត​ថា​ សព្វ​​ថ្ងៃ​នេះ​ដល់​ម៉ោង​ក្រុម​កីឡាករ​ហ្វឹកហាត់​គឺ​កូន​​ស្រី​របស់ខ្លួនស្លៀក​ខោ​ប្រដាល់​ចូល​ហាត់​ជា​មួយ​គេ​ដែរ​ហើយ។​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​នៅ​ពេល​កីឡាករ​ក្នុង​ក្លឹប​ត្រូវ​ប្រកួត​រូប​គេ​តែងតែ​នៅ​ចាំ​មើល​តាមទូរទស្សន៍ជា​និច្ច។​

ថា​ ថេន​សុខ​កញ្ចនា

រំលឹក​ដែរ​ថា​ សេន​ ប៊ុនថេន​ និង​ភរិយា​មាន​កូន​២នាក់​គឺ​ស្រី​ម្នាក់​ និង​ប្រុស​ម្នាក់។​ កូន​ស្រី​ច្បង​ដែល​មាន​ដុង​ប្រដាល់​នេះ​ឈ្មោះ​ ថា​ ថេន​សុខ​កញ្ចនា​ អាយុ​ ៤ឆ្នាំ​៨ខែ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់