• 2021-10-20 11:56:36
  • បាល់ទាត់

មក​ស្គាល់​បេក្ខជន​៥រូប​ ដែល​អាច​នឹង​មក​ធ្វើ​អ្នក​ចាត់ការ​ថ្មី​របស់​ Newcastle

  • 2021-10-20 11:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Steve Bruce ទើប​តែ​ចាក​ចេញ​ពី​តំណែង​អ្នក​ចាត់​ការ​ក្លឹប​ Newcastle United នៅ​ថ្ងៃ​នេះ​ក្រោយ​មក​ដឹក​នាំ​ក្លឹប​នេះ​បាន​ឆ្នាំ​ ខណៈ ដែរ​ តំណែង​ របស់​លោក​ចាប់​ផ្ដើម​រង្គោះរង្គើ​ចាប់​តាំង​ពី​ មូលនិធិ​វិនិយោគ​សាធារណៈ​របស់​អារ៉ាប៊ីសាអូឌីត​ ដែល​មាន​ព្រះអង្គម្ចាស់​ Mohammad Bin Salman ជា​ព្រះ​ប្រធាន​ បាន​ក្លាយ​ជា​ម្ចាស់​ថ្មី​របស់​ក្លឹប​។

នៅ​ក្នុង​ពេល​នេះ​ លោក​ Graeme Jones ដែល​ធ្លាប់​ជា​ជំនួស​ការ​របស់​លោក​ Steve នឹង​ធ្វើ​ជា​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​ក្នុង​កំឡុង​ពេល​ដែល​ខាង​ក្លឹប​មិន​ទាន់​រើស​អ្នក​ជំនួស​បាន​។

បើ​ប្រភព​ជា​ច្រើន​ដែល​ ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ Sky Sports និង​ The Times កាល​ពី​ពេល​ថ្មីៗ​នេះ​ ខាង​ក្រោម​ជា​បេក្ខជន​ ៥រូប​ ដែល​អាច​នឹង​មក​ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី​ក្លឹប​ Newcastle៖

១. លោក Roberto Martinez៖

បច្ចុប្បន្ន​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០០៧មក​ ដោយ​ធ្លាប់​ដឹកនាំ​ក្លឹប​ Swansea ក្លឹប​ Wigan ដោយ​ឈ្នះ​ពាន​ FA Cup និង​ក្លឹប​ Everton។

២. លោក Steven Gerrard៖

នៅ​ក្នុង​ខណៈ​នេះ​កំពុង​ធ្វើ​ជា​គ្រូ​បង្គោល​​ក្លឹប​ Ranger។ លោក​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០១៧មក ដោយ​ធ្លាប់​ធ្វើ​ជា​គ្រូ​ក្រុម​ថ្នាល​របស់​ Liverpool និង​ធ្លាប់​ជា​អ្នកចាត់​ការ​ក្រុម​ U18 និង​ U19 របស់​ Liverpool ផង​ដែរ​។

៣. លោក Unai Emery៖

លោក​កំពុង​មាន​តួនាទី​ជា​គ្រូ​បង្គោល​ក្លឹប​ Villarreal ដោយ​មាន​បទពិសោធន៍​ដឹក​នាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០០៤មក ដោយ​ធ្លាប់​ដឹក​នាំ​ក្លឹប​ធំៗ​ដូច​ជា​ PSG និង​ Arsenal។

៤. លោក Paulo Fonseca៖

អតីត​គ្រូ​បង្គោល​របស់​ក្លឹប​ Roma មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០០៥មក។

៥. លោក Lucien Favre៖

អតីត​គ្រូ​បង្គោល​ក្លឹប​ Dortmund មាន​បទពិសោធន៍​ដឹកនាំ​តាំង​ពី​ឆ្នាំ​១៩៩១៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់