• 2021-10-20 08:00:41
  • ប្រដាល់

ស៊ន​ អេលីត៖ ​ស្រឡាញ់​គុន​ខ្មែរ​អល​ស្តារ​ សុខចិត្ត​ជម្នះ​ការ​មិន​ពេញ​ចិត្ត​របស់​គ្រួសារ​

  • 2021-10-20 08:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ ថា​គុន​ខ្មែរ​អលស្តារ​ វគ្គ​១​ ដែល​លោក​បង្កើត​ពី​មុន​នេះ​ គឺ​ភរិយា​មិន​សូវ​ពេញ​ចិត្ត​ទេ​ព្រោះ​ដោយ​សារ​យក​ថវិកា​ក្រុម​គ្រួសារ​ច្រើន​ ប៉ុន្តែ​ក្រោយ​មាន​អ្នក​គាំទ្រ​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ឥលូវ​ធម្មតា​ថែម​ជួយ​វិញ​ផង។​

លោក ស៊ន អេលីត (រូបភាព KAS)

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ ការ​បង្កើត​កម្មវិធី​ គុន​ខ្មែរ​អលស្តា​រ វគ្គ១​នេះ​គឺ​ជា​លក្ខណៈ​ផ្សងព្រេង​ដោយ​ប្រើ​ថវិកា​ផ្ទាល់​ទាំង​ស្រុង​ ប៉ុន្តែ​ពេល​ចាប់​ផ្ដើម​ក៏​ទាក់ទង​បាន​អ្នក​ឧបត្ថម្ភ​ហែល​ ៥០០០​ដុល្លារ​ និង​ត្រូវ​ចំណាយ​បង្គ្រប​បន្ថែម​ ៣០០០។​ ការយក​លុយ​ផ្ទាល់​ទៅ​ចំណាយ​នេះ​ហើយ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មិន​សូវ​ពេញ​ចិត្ត។​

លោក ស៊ន អេលីត (រូបភាព KAS)

គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ថា​ ឥលូវ​ធម្មតា​វិញ​ហើយ​ មាន​តែ​ជួយ​កិច្ចការ​គុន​ខ្មែរ​អលស្តារ​វគ្គ២​ ទៅ​វិញ​ទេ​ ដោយ​ារ​មើល​ឃើញ​មាន​អ្នក​គាំទ្រ​ច្រើន​ មាន​អ្នក​ពេញ​ចិត្ត​សរសើរ​កម្មវិធី​។​ បើ​និយាយ​ពី​ការ​គាំទ្រ​វិញ​ លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ ព្រោះ​បន្ទាប់​ពី​បង្កើត​កម្មវិធី​នេះ​ហើយ​មាន​អ្នក​គាំទ្រ​គុន​ខ្មែរ​បាន​ទាក់ទង​ និង​លើក​ឡើង​ពី​ការ​ពេញ​ចិត្ត​ សរសើរ​ថា​ល្អ​ លើក​ទឹក​ចិត្ត​ឲ្យ​ខំប្រឹង។​ អ្នក​គាំទ្រ​មាន​ទាំង​នោះមានទាំងក្នុង​ស្រុក​ ក្រៅ​ស្រុក​ ដូច​ជា​ ថៃ​ បារាំង​ អាមេរិក​ជា​ដើម។​

លោក ស៊ន អេលីត (រូបភាព KAS)

រំលឹក​ដែរ​ថា​ លោក​ ស៊ន​ អេលីត​ ជា​អ្នក​បង្កើត​កម្មវិធី​គុន​ខ្មែរ​អល​ស្តា​រ វគ្គ១។​ នៅ​ថ្ងៃ​ទី២៧​ ខែ​តុលា​ ឆ្នាំ​២០២១​ នេះ​លោក​ និង​ក្រុម​ការងារ​នឹង​ធ្វើ​កម្មវិធី​គុន​ខ្មែរ​អលស្តារវគ្គ២បន្តទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់