• 2021-10-19 07:29:38
  • ប្រដាល់

ធ្ងន់​ណាស់! ៣​ឆ្នាំ​មុន Superbon ធ្លាប់​សន្លប់​ធំ​ផ្កាប់​មុខ​នៅ​ទឹក​មួយ​ដោយ​សារ Marat

  • 2021-10-19 07:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​ថៃ Superbon បាន​ផ្ដល់​មេរៀន​ឲ្យ​ជើង​ខ្លាំង Giorgio Petrosyan សន្លប់​ធំ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Kickboxing ប្រភេទ​ម្ងន់ Featherweight កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

Superbon

Superbon ដែល​ជា​កូន​សិស្ស​ម្នាក់​របស់ Buakaw បាន​ចំណា​ពេល​ត្រឹម​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល Petrosyan តាម​រយៈ​ទាត់​ចូល​ថ្គាម។ ជ័យជម្នះ​បាន​ធ្វើ​ឲ្យ Superbon គ្រង​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់ Featherweight ដែល​នៅ​ទំនេរ ខណៈ Petrosyan ត្រូវ​បាន​រាយការណ៍​ថា​បាក់​ថ្គាម​២​កន្លែង។

តែ​បើ​រំឭក​ទៅ​អតីត​កាល​បន្តិច Superbon ក៏​ធ្លាប់​សន្លប់​ធំ​បែប​នេះ​ម្ដង​​ដែរ​កាល​ពី​ឆ្នាំ​២០១៨ ក្រោម​ថ្វី​ដៃ​របស់​កីឡាករ Marat Grigorian។ កាល​​នោះ​អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ក្នុង​កម្មវិធី Kunlun Fight 69 រៀបចំ​ក្នុង​ប្រទេស​ចិន។ Marat សញ្ជាតិ​អាមេនី​ប្រើ​ពេល​តែ​២៩​វិនាទី​ក្នុង​ទឹក​មួយ​ប៉ុណ្ណោះ​​ក្នុង​ការ​ផ្ដួល Superbon តាម​រយៈ​ក្បាច់​ម៉ាត់​ធ្ងន់​ៗ​​ធ្វើ​ឲ្យ​សន្លប់​ផ្កាប់​មុខ។

Marat Grigorian

Marat បច្ចុប្បន្ន​ជា​​កីឡាករ​ស្ថិត​ក្នុង​កុងត្រា​របស់ ONE Championship និង​​ជា​បេក្ខភាព​ម្នាក់​​​កំពុង​ប្រកួត​ក្នុង​កម្មវិធី Kickboxing Featherweight Grand Prix។ ការ​ប្រកួត​ក្នុង​ជុំ​ទី​មួយ​គេ​បាន​យក​ឈ្នះ​កីឡាករ Andy Souwer ហើយ​ប្រសិន​បើ​​ឈ្នះ​ក្នុង​កម្មវិធី​ខាង​លើ គេ​នឹង​មាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ជាមួយ Superbon៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់