• 2021-10-18 09:41:43
  • ប្រដាល់

អេលីត​ សាន់​ ក៏​យល់​ឃើញ​ថា​ខ្លួន​ឯង​ចាញ់​ ប៊ុន​ សុធា​ ដែរ​ព្រោះ...​

  • 2021-10-18 09:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេលីត​ សាន់​ និយាយ​ក្នុង​ការ​ Live Facebook​ ថា​បើ​តាម​ខ្លួន​ឯង​យល់​ឃើញ​នោះ​ក៏​ចាញ់​កីឡាករ​ ប៊ុន​ សុធា​ នៅ​ CNC​ ព្រោះ​គេ​ចេញ​ច្រើន​ទោះ​ស្រាល​ក្ដី​ និង​មាន​តែម​ដើរ​ចូល​ទៀត។​

អេលីត សាាន់ (ក្រហម)

លើក​ឡើង​ក្នុង​ការ​​ Live Facebook​ របស់​ខ្លួន​ម្សិលមិញ​នេះ​ អេលីត​ សាន់​ ថា​ខ្លួន​ឯង​ក៏​យល់​ថា​ចាញ់​ដែរ​នា​ជំនួប​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ ប៊ុន​ សុធា​ កាល​ពី​ថ្ងៃ​សៅរ៍​២ថ្ងៃ​មុន​នេះ។​ បើ​ទោះ​ជា​ខ្លួន​បាន​វ៉ៃ​លើ​ ប៊ុន​ សុធា​ ម្ដងៗ​រៀង​វង្វេង​មែន​ ប៉ុន្តែ​ប៉ុន្តែ​ដៃគូ​គេ​ចេញ​បាន​ច្រើន​ ចេញ​រហូត។​ មួយ​វិញ​ទៀត​មាន​តែម ​(អាវ៉ងតា)​ ដើរ​ចូល​ និង​ពេល​ចាប់​ក៏​រៀង​ចាញ់​គេ​ទៀត។​ នៅ​ខ្មែរ​គេ​យក​អ្នក​ចេញ​ច្រើន​មិន​សូវ​ផ្ដោត​លើ​អ្នក​ចេញ​មួយ​ធ្ងន់​ៗ​នោះ​ទេ។​

ប៊ុន សុធា ពេលឈ្នះ អេលីត សាន់

រំលឹក​ដែរ​ថា​ កីឡាករ​ អេលីត​ សាន់​ ចាញ់​ពិន្ទុ​អ្នក​លេង​គុន​ខ្មែរ​ ប៊ុន​ សុធា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៦​ ខែ​តុលា​ ឆ្នាំ​២០២១​ លើ​សង្វៀន​ CNC។​ សុធា​ ទទួល​បាន​ប្រាក់​១លាន​រៀល​បន្ថែម​ពី​ខារ៉ាបាវ​ បូក​ពី​លើ​តម្លៃ​ខ្លួន​ប្រកួត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី