• 2021-10-18 07:59:25
  • ប្រដាល់

Superbon ក្លាយ​ជា​កីឡាករ​ថៃ​ទី​៧​កំពុង​គ្រង​ខ្សែ​ក្រវាត់​នៅ ONE Championship

  • 2021-10-18 07:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថៃ Superbon បាន​ក្លាយ​ជា​ម្ចាស់​​ខ្សែ​ក្រវាត់​ ONE Kickboxing ប្រភេទ​ទម្ងន់ Featherweight ក្រោយ​ផ្ដួល​ជើង​ខ្លាំង Giorgio Petrosyan សន្លប់​ទឹក​ទី​ពីរ​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

Petrosyan ត្រូវ​បាន​គេ​ទទួល​ជា​ជើង​ខ្លាំង​​ក្នុង​ប្រភេទ​កីឡាករ Kickboxing និង​កម្រ​ចាញ់​ណាស់​ក្នុង​​ចំណោម​ជា​ង​១០០​ប្រកួត​​របស់​គេ។ ប៉ុន្តែ​ការ​ប្រកួត​ដែល​រៀបចំ​នៅ​ប្រទេស​សិង្ហបុរី Petrosyan បាន​ភ្លាត់​ចូល​មួយ​ជើង​ពេញ​របស់ Superbon ធ្វើ​​បាក់​ថ្គាម​ខាង​ឆ្វេង។

ភ្លាម​ៗ Petrosyan ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​​វះកាត់ ខណៈ​បច្ចុប្បន្ន​បាន​ធូរ​ស្រាល​ខ្លះ​ហើយ។ ជ័យជម្នះ​ខាង​លើ​បាន​ធ្វើ​ឲ្យ Superbon ក្លាយ​ជា​កីឡាករ​ថៃ​​ទី​៧​ដែល​កំពុង​គ្រង​ខ្សែក្រវាត់​នៅ​ស្ថាប័ន ONE Championship។ ​

ខាង​ក្រោម​ជា​កីឡាករ​ថៃ​ដែល​កំពុង​គ្រង​ខ្សែក្រវាត់​នៅ ONE៖

  • Prajanchai ម្ចាស់​ខ្សែក្រវាត់​ Muay Thai ប្រភេទ​ទម្ងន់ Strawweight
  • Sam-A ម្ចាស់​ខ្សែក្រវាត់​ Kickboxing ប្រភេទ​ទម្ងន់ Strawweight
  • Rodtang ម្ចាស់​ខ្សែក្រវាត់​ Muay Thai ប្រភេទ​ទម្ងន់ Flyweight
  • Nong-O ម្ចាស់​ខ្សែក្រវាត់​ Muay Thai ប្រភេទ​ទម្ងន់ Bantamweight
  • Capitan ម្ចាស់​ខ្សែក្រវាត់​ Kickboxing ប្រភេទ​ទម្ងន់ Bantamweight
  • Petchmorakot ម្ចាស់​ខ្សែក្រវាត់​ Muay Thai ប្រភេទ​ទម្ងន់ Featherweight
  • Superbon ម្ចាស់​ខ្សែក្រវាត់​ Kickboxing ប្រភេទ​ទម្ងន់ Featherweight៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់