• 2021-10-13 07:46:22
  • ប្រដាល់

ជក់ចិត្ត​ហើយ​គូ​នេះ​ ប៊ុន​ សុធា​ ប៉ះ​ អេលីត​ សាន់​ ដណ្ដើម​ប្រាក់​លាន​

  • 2021-10-13 07:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើរ​បុក​ប៉ះ​ដើរ​បុក​ ប៊ុន​ សុធា​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ អេលីត​ សាន់​ នៅ​សង្វៀន​ CNC​ រសៀល​ថ្ងៃ​សៅរ៍​នេះ។​

កីឡាករ ប៊ុន សុធា

អ្នក​គាំទ្រ​គុន​ខ្មែរ​ក៏​ដូច​ជា​ផេក​ប្រដាល់​ធំៗ​មួយ​ចំនួន​ហាក់​ចាប់​អារម្មណ៍​ខ្លាំង​រវាង​ការ​ប្រកួត​របស់​ ប៊ុន​ សុធា​ និង​ អេលីត​ សាន់។​ ព្រោះ​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​ឡើយ​ ខណៈ​បច្ចុប្បន្ន​សុទ្ធតែ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​គ្នា​ផង។​

ការ​ប៉ះ​គ្នា​ដណ្ដើម​ប្រាក់​លាន​រវាង​អ្នក​ទាំង​ពីរ​នេះ​ក៏​មិន​អាច​ប៉ាន់ស្មាន​ថា​នរណា​នឹង​ឈ្នះ​ស្រួល​ៗ​ឡើយ​ ទី១​ ពួកគេ​មិន​ធ្លាប់​ជួប​គ្នា​ ទី២​ ម្នាក់ៗ​មាន​ក្បាច់​សម្លាប់​ ឬ​ស្នៀត​គ្រោះថ្នាក់​ម្យ៉ាង​ម្នាក់។​ ដៃ​របស់​ អេលីត​ សាន់​ ចេញ​មិន​ចេះ​សំចៃ​ឡើយ​ និង​ចំណុច​ល្អ​មួយ​ទៀត​គឺ​​កម្លាំង។​ ចំណែក​ សុធា​ ក៏​មិន​អន់​ដែរ​ស្នៀត​ជង្គង់​ កែង​ គឺ​សុទ្ធតែ​គ្រោះថ្នាក់​ និង​មិន​អាច​ប្រហែសបាន។​

រូបភាព Sport Zone

យ៉ាងណា​មាន​តែ​រង់ចាំ​មើល​នរណា​នឹង​ឈ្នះ​ការ​ប្រកួត​មួយ​នេះ​ ហើយ​ក្លាយ​ជា​ម្ចាស់​ប្រាក់​១លាន​រៀល​របស់​សង្វៀន​ CNC ​ថ្ងៃ​សៅរ៍​ ទី១៦​ ខែ​តុលា​ ឆ្នាំ​២០២១​នេះ។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ម៉ោង​ ២រសៀល​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់