- 2021-10-12 09:35:10
- ប្រដាល់
ជាទឹកចិត្ត ស៊ន អេលីត ឧបត្ថម្ភហ្គង់១២គូ និងសម្ភារមួយចំនួនដល់ប្រដាល់សកល
- 2021-10-12 09:35:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាទឹកចិត្ត ស៊ន អេលីត ឧបត្ថម្ភហ្គង់១២គូ និងសម្ភារមួយចំនួនដល់ប្រដាល់សកល
ចន្លោះមិនឃើញ
លោក ស៊ន អេលីត កាលពីថ្ងៃអាទិត្យ ទី១០ តុលា ២០២១ បានជួយឧបត្ថម្ភហ្គង់១២គូ និងសម្ភារមួយចំនួនសរុបទឹកប្រាក់ជាង ៤០០ដុល្លារដល់សហព័ន្ធប្រដាល់សកលសម្រួលដល់ការប្រើប្រាស់។
លោក ស៊ន អេលីត បានឲ្យដឹងថា នេះជាទឹកចិត្តជួយគ្នាទៅវិញទៅមក អ្វីដែលលោកមាន អ្វីដែលអាចចែករំលែកជួយគ្នាបាន នៅតែអាចធ្វើឡើងជាបន្តបន្ទាប់ដូចឃើញស្រាប់តែម្ដង។ ណាមួយពីមុនលោកក៏ធ្លាប់ជាអតីតកីឡាករប្រដាល់សកលផងដែរ។
រំលឹកដែរថា លោក ស៊ន អេលីត ក៏បានជួយឲ្យប្រដាល់សកលមកប្រកួតកម្មវិធី Ultimate Boxing ប្រចាំសប្ដាហ៍នេះនៅក្លឹបរបស់លោកផ្ទាល់ផងដែរ។ លោកតែជួយឧបត្ថម្ភសម្ភារជាបន្តបន្ទាប់ដល់ក្លឹបប្រដាល់គុនខ្មែរនានា ឥលូវនេះបានជួយដល់សហព័ន្ធសកលថែមទៀត។ សម្ភារដែលលោកជួយនេះរួមមាន ហ្គង់ ១២គូ កៅស៊ូការពារធ្មេញ ១២គ្រាប់ និងស៊ីបដៃ ៤គូផងដែរ៕