• 2021-10-11 09:11:36
  • ប្រដាល់

កក្រើក​ណាស់​គូ​នេះ​ទាំង​សាច់​វ៉ៃ​ និង​លទ្ធផល​គឺ​ពេញ​ផេក​ប្រដាល់ធំៗ...​

  • 2021-10-11 09:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ អេលីត​ ចំរើន​ និង​ វ៉ាន់​ វឿន​ គឺ​ពិត​ជា​ជក់ចិត្ត​ នឹង​ធ្វើ​ឲ្យ​កក្រើក​ក្នុង​វិស័យ​ប្រដាល់​ផង​ដែរ​ម្សិលមិញ​នេះ​ទាំង​ការ​វ៉ៃ​តទល់​ពេញ​៥ទឹក​ក៏​ដូច​ជា​លទ្ធផល​ចាញ់​ឈ្នះ។​

វ៉ាន់ វឿន (ក្រហម)

ជំនួប​វគ្គ​៨នាក់​ចុង​ក្រោយ​ម្សិលមិញ​នេះ​រវាង​ អេលីត​ ចំរើន​ ប៉ះ​ វ៉ាន់​ វឿន​ គឺ​ល្អ​មែន​ ពោល​៥ទឹក​គ្មាន​ឲ្យ​សល់​នាទី​ឡើយ។​ ពេញ​៥ទឹក​មាន​ទៅ​មាន​មក​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​ធុញ​ នឹង​មាន​ម្នាក់​បែក​ឈាម​លើ​មុខ​ទៀត​ផង។​

​ចំណែក​រឿង​កក្រើក​មួយ​ទៀត​នោះ​គឺ​ការ​ចេញ​លទ្ធផល​ចាញ់​ឈ្នះ​ដោយ​មិន​ឯកច្ឆន្ទ ៣-២​ ដែល​ អេលីត​ ចំរើន​ ជា​អ្នក​ឈ្នះ​នេះ​មាន​មតិត​លើក​ឡើង​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ផង​ដែរ​។ ដែល​អ្នកខ្លះ​ថា​មិន​សម​ ខ្លះ​ថា​សម​ ជា​ពិសេស​លើ​ផេក​ប្រដាល់​ធំៗ​នានា​មាន​ការ​បង្ហោះ​ និង​មាន​អ្នក​សរសេរ​ចំណាប់​អារម្មណ៍​ច្រើនផង​ដែរ។​ ការ​ចាប់​អារម្មណ៍​មាន​រហូត​ដល់​អ្នក​ខ្លះ​ Live​ វីដេអូ​និយាយ​អំពី​រឿង​នេះ​ទៀត ឬ​លើក​ឡើងជា​ប្រធាន​បទក្នុងកម្មវិធីរបស់គេផង។​

វ៉ាន់ វឿន ចាញ់ អេលីត ចំរើន

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ការ​ប្រកួត​វគ្គ​៨នាក់​ចុង​ក្រោយ​របស់​ PNN​ រវាង​ អេលីត​ ចំរើន​ និង​ វ៉ាន់​ វឿន​ ធ្វើ​ឡើង​ពេញ​៥ទឹក​លទ្ធផល​អ្នក​ដែល​មាន​ឱកាស​ឡើង​គឺ​កូន​សិស្ស​លោក​ ស៊ន​ អេលីត។​ ចំរើន​ ត្រូវ​បាន​ចៅក្រម​ដាក់​ពិន្ទុ​ឲ្យ​ឈ្នះ​ ៣-២​ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ១ម៉ឺន​ដុល្លារ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់