• 2021-10-04 02:52:53
  • ប្រដាល់

ផល​ សោភ័ណ្ឌ​ អ៊ូច​ ធារិទ្ធ​ សុទ្ធតែ​ហួស​ចិត្ត​លទ្ធផល​ដូច​គ្នា​

  • 2021-10-04 02:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​២រូប​រួម​មាន​ ផល​ សោភ័ណ្ឌ​ និង​ អ៊ូច​ ធារិទ្ធ​ សុទ្ធតែ​មិន​ពេញ​ចិត្តទៅ​និង​លទ្ធផល​ប្រកួត​ដូច​គ្នា​ចៅក្រម​ដាក់ពិន្ទុ​ឲ្យ​ខ្លួន​ចាញ់​កាល​ពី​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​កន្លង​ទៅ​នេះ។​

រូបភាពលើហ្វេសបុក អ៊ូច ធារិទ្ធ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ម្សិលមិញ​នេះ​គេ​ឃើញ​កីឡាករ​ អ៊ូច​ ធារិទ្ធ​ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​លទ្ធផល​របស់​ខ្លួន​ជា​មួយ​អ្នក​លេង​គុន​ខ្មែរ​ ធន់​ អេងឡៃ​នៅ​សង្វៀន​ PNN។​ ដោយ​រូប​គេ​បាន​សរសេរ​បង្ហោះ​ថា «សុំទោស​លោក​គ្រូ​ដែល​ខំ​បង្ហាត់​សិស្ស​ទាំង​ឈឺ​ ចុង​ក្រោយ​បែរ​ជា​បាន​លទ្ធផល​បែប​នេះ​ទៅ​វិញ គុន​ខ្មែរ​អោយ​ដើរ​ទាន់​គេ​យ៉ាងម៉េច​បើ​អីចឹងៗ»។​

ផល សោភ័ណ្ដ និង យ៉េន​ ឌីណា

ចំណែក​កីឡាករ​ ផល​ សោភ័ណ្ឌ​ វិញ​លើក​ឡើង​ស្រដៀង​នេះ​ដែរ​អំពី​ការ​ដាក់​ពិន្ទុ​ឲ្យ​រូប​គេ​ចាញ់​កីឡាករ​ យ៉េន​ ឌីណា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២​ តុលា។​ អ្នក​ប្រដាល់​មក​ពី​ខណ្ឌ​ដង្កោ​រូប​នេះ​បន្ថែម​ថា​ ដាក់​ពិន្ទុ​បែប​ៗ​នេះ​ធ្វើ​ខ្លួន​បាក់​ទឹក​ចិត្ត​ណាស់។​ សោភ័ណ្ឌ​ យល់​ឃើញ​ថា​ការ​ប្រកួត​នេះ​ ខ្លួន​សម​តែ​ឈ្នះ​ ឬ​ស្មើ​ប៉ុណ្ណោះ​ ព្រោះ​ថា​វ៉ៃ​ចូល​ច្រើន​ មាន​ទាំង​ទាត់​ជា​ដើម។​

រំលឹក​ដែរ​ថា​ កីឡាករ​ អ៊ូច​ ធារិទ្ធ​ ចៅក្រម​ដាក់​ពិន្ទុ​ឲ្យ​ចាញ់​កីឡាករ​ ធន់​ អៀងឡៃ​ វគ្គ​៨នាក់​ចុង​ក្រោយ​ខ្សែក្រវាត់​១ម៉ឺន​ដុល្លារ​របស់​ PNN។​ ចំពោះ​ ផល​ សោភ័ណ្ឌ​ ចៅក្រម​ដាក់​ពិន្ទុ​ឲ្យ​ចាញ់​ ៤-១​ កីឡាករ​ យ៉េន​ ឌីណា​ ក្នុង​កម្មវិធី​ដណ្ដើម​ប្រាក់លាន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ CNC៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី