
- 2021-10-01 03:01:51
- ប្រដាល់
អ៊ែមណាស់! ប្រដាល់សកលដាក់ឲ្យមានការដណ្ដើមប្រាក់៣លានថែមទៀត
- 2021-10-01 03:01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ែមណាស់! ប្រដាល់សកលដាក់ឲ្យមានការដណ្ដើមប្រាក់៣លានថែមទៀត
ចន្លោះមិនឃើញ
សហព័ន្ធប្រដាល់សកលកម្ពុជា ទើបតែបង្កើតកម្មវិធីប្រកួតប៉ុណ្ណោះ ឥលូវសប្ដាហ៍នេះរឹតតែពិសេសដាក់ឲ្យកីឡាករជើងខ្លាំង៤រូបប្រកួតសន្សំពិន្ទុដណ្ដើមប្រាក់៣លានរៀល។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ចាប់ពីសប្ដាហ៍នេះទៅសហព័ន្ធចាប់ផ្ដើមឲ្យកីឡាករ៤រូបប្រកួតសន្សំពិន្ទុដើម្បីរកជើងខ្លាំង២រូបទៅផ្ដាច់ព្រ័ត្រដណ្ដើមប្រាក់៣លានរៀល។ បេក្ខភាព៤រូបដែលចូលរួមនេះគឺម្នាក់ៗត្រូវប្រកួតវិលជុំចំនួន៣ប្រកួត បន្ទាប់អ្នកលេខ១-២ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមប្រាក់៣លានតែម្ដង។
អគ្គលេខាធិការខាងលើនេះបន្ថែមថា ការរៀបចំការប្រកួតទម្រង់បែបនេះគឺចង់ឲ្យបេក្ខភាពចូលរួមបានប្រកួតច្រើនដង ដើម្បីជាការដកស្រង់បទពិសោធថ្មីៗពីដៃគូផ្សេងៗគ្នា។
រំលឹកដែរថា បេក្ខភាព៤រូបត្រូវប្រកួតសន្សំពិន្ទុនេះដណ្ដើមប្រាក់៣លានរៀលនេះរួមមាន ទូច ដេវីត ម៉ន ព្រហ្មម៉ាញ វី សម្ភស្ស សែត សារឹត លេងលើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ សប្ដាហ៍ទី១នេះគឺ ម៉ន ព្រហ្មម៉ាញ ប៉ះ វី សម្ពស្ស ទូច ដេវីត ប៉ះ សែត សារឹត៕