• 2021-09-27 04:24:09
  • ប្រដាល់

ឃីម​ ឌីម៉ា​ វះកាត់​ជង្គង់​ជា​ថ្មី​ដែល​ជា​ជំងឺ​ចាស់​ពី​មុន​ និង​មិន​ទាន់​បាន​ចេញ​ពី​ពេទ្យ​ទេ​

  • 2021-09-27 04:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ ស៊ីហ្គេម​ ២០១៧​ របស់​កម្ពុជា​ ឃីម​ ឌីម៉ា​ ធ្វើ​ការ​វះកាត់​ជង្គង់​ដែល​ជា​ជំងឺ​ចាស់​នោះ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ម្សិលមិញ​នេះ​ ឥលូវ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ លឹម​ តាំង។​

កីឡាករ ឃីម ឌីម៉ា

ឃីម​ ឌីម៉ា​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ម្សិលមិញ​នេះ​បាន​ធ្វើ​ការ​វះកាត់​ជង្គង់​ជា​ថ្មី​ទៀត​ ដែល​ជា​ជំងឺ​ចាស់​ឈឺ​តាំង​ពី​ប្រកួត​ជា​មួយ​កីឡាករ​ថៃ និង​បាន​ព្យាបាល​នៅ​ឯ​ប្រទេស​ថៃរួចម្ដងហើយ។​ ការ​វះកាត់​ធ្វើ​រួចរាល់​ហើយ​ម្សិលមិញ​នេះ​ ឥលូវ​រង់ចាំ​គ្រូ​ពេទ្យ​ប្រាប់​ថា​ត្រូវ​សម្រាក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទើប​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ។​

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ដល់​អ្នក​គាំទ្រ​ដែល​ស្រឡាញ់​បារម្ភ​ និង​បាន​ជូនពរ​ម្សិលមិញ​នេះ​អំពី​ការ​វះកាត់​ជង្គង់​ខ្លួន។​

កីឡាករ ឃីម ឌីម៉ា ប្រកួត​នៅ Thai Fight

រំលឹក​ដែរ​ថា​ កីឡាករ​ ឃីម​ ឌីម៉ា​ មាន​របួស​ជង្គង់​រហូត​ដល់​វះកាត់​ជា​មួយ​កីឡាករ​ កែវ​ កាងវ៉ាន​ អំឡុង​ឆ្នាំ​២០១៩​ ឯ​សង្វៀន​អាស៊ីអាគ្នេយ៍។​ រូប​គេ​បាន​វះកាត់​ជង្គង់​នេះ​ម្ដង​រួច​ហើយ​នៅ​ឯ​ប្រទេស​ថៃ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​ជា​សះស្បើយ​ និង​ត្រូវ​វះកាត់​ព្យាបាល​ជា​ថ្មី​ទៀត​ម្សិលមិញ​នេះ​នៅ​មន្ទីរពេទ្យ​ លឹម​ តាំង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី