• 2021-09-21 03:10:36
  • ប្រដាល់

ក្រៅ​ពី​ប្រដាល់​ត្រកូល​ «ម៉ន»​ ក៏​ជា​ជើង​ខ្លាំង​ខាង​បាល់ទះ​ផង​ដែរ​

  • 2021-09-21 03:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ន​ ព្រហ្មម៉ាញ​ ថា​ត្រកូល​ «ម៉ន»​ ទាំង​៦នាក់​គឺ​ចេះ​លេង​បាល់ទះ​ទាំង​អស់​គ្នា​ និង​មាន​សមត្ថភាព​ល្អ​ដែល​អ្នក​ក្នុង​ស្រុក​ភូមិ​ទទួល​ស្គាល់​ថា​ខ្លាំង​សមរម្យ​អាច​លេង​ឆ្លង​ភូមិ​ទៀត​ផង។​

កីឡាករ ម៉ន ព្រហ្មម៉ាញ

អ្នក​ប្រដាល់​ ម៉ន​ ព្រហ្មម៉ាញ​ បាន​ឲ្យ​ដឹង​ថា​ ក្រៅ​តែ​អាជីព​ឈឺ​សាច់​នេះ​គឺ​បង​ប្អូន​បង្កើត​របស់​ខ្លួន​គឺ​អាច​កីឡា​បានច្រើន​ប្រភេទ​ដូច​ជា​ បាល់ទាត់​ បាល់ទះ​ និង​អុំទូក​ជា​ដើម។​ ចំពោះ​បាល់​ទះនេះ​វិញ​គឺ​បងប្អូន​ទាំង​៦នាក់​របស់​គេ​អាច​លេង​បាន​ទាំង​អស់​គ្នា​ និង​បាន​ល្អ​ទៀត។​

ក្នុង​បង​ប្អូន​ទាំង​៦នាក់​នោះ​គឺ​មាន​៤នាក់​លេង​ខ្លាំង​ជាង​គេ​រួម​មាន​ រ៉េ វិរ័ត្ន​ ម៉ន​ វិរៈ​ ម៉ន​ រ៉ៃយ៉ា​ ម៉ន​ ព្រហ្មម៉ាញ​ ចំណែក​ ម៉ន​ សាម៉េត​ និង​ ម៉ន​ លីហួ​ លេង​គួរសម។​ ព្រម្មម៉ាញ​ បន្ថែម​ទៀត​ថា​ រូប​គេ​លេង​ប្រហែល​៣ឆ្នាំ​មក​ហើយ​ និង​ធ្លាប់​ចេញ​លេង​តាម​ភូមិផ្សេងៗ​ក៏​ច្រើន​ដែរ​ជា​មួយ​បង​ប្អូន​បង្កើត​របស់​គេ។​ កូន​ប្រុស​ពៅ​ត្រកូល​ ម៉ន​ រូប​គេ​គឺ​លេង​ស្មាត់​ស្កាំ​ និង​ពេល​ខ្លះ​ប្ដូរ​ទៅ​លេង​ឆ្វេង​ផង​ដែរ។​

ម៉ន សាម៉េត បងប្រុស ម៉ន ព្រហ្មម៉ាញ

រំលឹក​ដែរ​ថា​ ត្រកូល​ «ម៉ន»​ គេ​ស្គាល់​ជា​ខ្សែស្រឡាយ​ខាង​ប្រដាល់​គឺ​មាន​បន្ត​តាំង​ពី​ឪពុក​ លោក​ ម៉ាង​ ម៉ន​ មក​ម្ល៉េះ។​ ត្រកូល​នេះ​គឺ​មាន​គ្នា​ច្រើន​លេង​លើ​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​ និង​សកល។​ ម៉ន​ ព្រហ្មម៉ាញ​ បច្ចប្បន្ន​ក៏​ជា​ប្រដាល់​សកល​ជម្រើស​ជាតិ​ផង​ដែរ៕​

អតីតអ្នក​ប្រដាល់ រ៉េ វិរ័ត្ន​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី