• 2021-09-20 02:53:42
  • ប្រដាល់

សហព័ន្ធ​ឃីកបុកស៊ីង​ និង​គុន​ខ្មែរ​ ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​គ្រូ​ប្រដាល់​ ឈិន​ ក្វាន់ចៃ​

  • 2021-09-20 02:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​សហព័ន្ធ​ឃីកបុកស៊ីង​ ថ្ងៃ​អាទិត្យ​ម្សិលមិញ​គឺ​ឯកឧត្ដម​ ហេង​ សុខឃន​ ប្រធាន​សហព័ន្ធ​ឃីកបុកស៊ីង​ និង​តំណាង​ឯកឧត្ដម​ តែម​ ម៉ឺន​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​នាំ​កីឡាករ​ជម្រើស​ជាតិ​ចុះ​សួរសុខទុក្ខ​ និង​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ដល់​គ្រូ​ប្រដាល់​ ឈិន​ ក្វាន់ចៃ​ ដែល​កំពុង​មាន​ជំងឺ។​

លោក ហេង​ សុខឃន (រូបភាពសហព័ន្ធ)

លោក​ ឈិន​ ក្វាន់ចៃ​ ដែល​ជា​គ្រូ​របស់​ រឿង​ សោភ័ណ្ឌ​ រូប​នេះ​ធ្លាក់​ខ្លួន​ឈឺ​ជា​ខ្លាំង​រហូត​សម្រាក​នៅ​លើ​កន្ទេល​ ព្រម​ទាំង​ជួប​ការ​លំបាក​គ្មាន​លទ្ធភាព​ព្យាបាល​នោះ​ទេ។​ ប៉ុន្មាន​ថ្ងៃនេះ​គេ​ឃើញ​គ្រូ​ប្រដាល់​ខាង​លើ​ទទួល​បាន​ជំនួយ​ជា​បន្តបន្ទាប់​ពី​សំណាក់​សប្បុរសជន​នានា​រួម​មាន​ពី​ខាង​លោក​ស្រី​ ទ្រី ដាណា​ ខាង​លោក​ ហេរ៉ូ​ ខាង​សហព័ន្ធ​ និង​តាម​រយៈ​ រឿង​ សោភ័ណ្ឌ​ ខ្លះ​ទៀត។​

រំលឹក​ដែរ​ថា​ លោក​ ឈិន​ ក្វាន់ចៃ​ ជា​គ្រូ​ប្រដាល់​របស់​កីឡាករ​ជើង​ខ្លាំង​ រឿង​ សោភ័ណ្ឌ​ នៃ​ក្លឹប​ប្រដាល់​ម្កុដរាជសីហ។​ លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជា​យូរ​ណាស់​ដែរ​ហើយ​ និង​មិន​អាច​នៅ​បង្ហាត់​សិស្ស​បាន​ដូចមុននោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី