• 2021-09-15 08:39:15
  • ប្រដាល់

ស្ថាបនិក​ Kun Khmer All Star​ ឧបត្ថម្ភ​អាកុល​សម្ភារ​មួយ​ចំនួន​ដល់​វិទ្យាល័យ​ឫស្សីកែវ​

  • 2021-09-15 08:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ ស្ថាបនិក​កម្មវិធី​ប្រដាល់​ Kun Khmer All Star​ និង​ជា​គ្រូ​បង្វឹក​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ បាន​ឧបត្ថម្ភ​អាកុល​ ម៉ាស់​ និង​សម្ភារ​មួយ​ចំនួន​ទៀត​ដល់​វិទ្យាល័យ​ឫស្សីកែវ​ ព្រឹកមិញ​នេះ។​

ទិដ្ឋភាពប្រគល់សម្ភារ

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ ព្រឹក​មិញ​នេះ​ក្រុម​ការងារ​ Kun Khmer All Star​ បាន​នាំ​អំណោយ​មួយ​ចំនួន​ដែល​ជា​ទឹក​ចិត្តជួយ​ដល់​វិទ្យាល័យ​ឫស្សីកែវ​ ដើម្បី​យក​ប្រើប្រាស់​ក្នុង​ការ​បើក​សាលា​ជា​ថ្មី​នេះ។​ សម្ភារ​ទាំង​នោះ​រួម​មាន​ អាកុល​ ១៥កាន​ ម៉ាស់​ ១០០​ប្រអប់​ ដប​អាកុល​ ៥០០ដប​ និង​ម៉ាស៊ីន​វាស់​កម្ដៅ​ ចំនួន២​ សរុប​ថវិកា​អស់​ជាង​ ៨០០​ដុល្លារ។​

គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ នេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច​ ការ​ចែករំលែក​ក្នុង​គ្រា​លំបាក​ដូច​គ្នា​ដើម្បី​សម្រួល​ការ​ប្រើប្រាស់​ផ្សេងៗ​ក្នុង​ការ​រួម​ចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩។​ មួយ​វិញ​ទៀត​ក៏​ជា​ការ​តបស្នង​ទៅ​សាលា​វិញ​ដែរ​ ព្រោះ​ទីនោះ​ជា​កន្លែង​ដែល​បាន​ផ្ដល់​ចំណេះដឹង​ដល់​លោក​ និង​ប្អូនស្រី​ផង​ដែរ។​

ទិដ្ឋភាពប្រគល់សម្ភារ

រំលឹក​ដែរ​ថា​ លោក​ ស៊ន​ អេលីត​ ជា​គ្រូ​ប្រដាល់​ នៃ​ក្លឹប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស។​ លោក​​ជា​ស្ថាបនិក​បង្កើត​កម្មវិធី​ប្រដាល់​ Kun Khmer All Star​ ផង​ដែរ។​ សរុប​ថវិកា​ចំណាយ​លើ​សម្ភារ​ឧបត្ថម្ភ​នេះ​អស់​ ៨១០​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់