- 2021-09-14 06:21:19
- ប្រដាល់
១សន្លឹកនេះ ហង្ស រ៉ាមន នឹកឃើញរឿងកម្សត់កាលដើររើសអេតចាយ លាងចានគុយទាវ
- 2021-09-14 06:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១សន្លឹកនេះ ហង្ស រ៉ាមន នឹកឃើញរឿងកម្សត់កាលដើររើសអេតចាយ លាងចានគុយទាវ
ចន្លោះមិនឃើញ
អតីតជើងខ្លាំងប្រដាល់សកល ហង្ស រ៉ាមន រំលឹកអនុស្សាវរីយ៍រូបមួយសន្លឹកដែលខ្លួនឈ្នះមេដាយមាស ជើងឯកថ្នាក់ជាតិអំឡុង ឆ្នាំ២០០៨-២០០៩ ដែលកាលនោះតស៊ូ ខ្លាំងហាត់ផងដើររើសអេតចាយផង ឆ្លៀតលាងចានគុយទាវគេទៀត។
រ៉ាមន បានឲ្យដឹងថា រូបបំពាក់មេដាយ១សន្លឹកកាលឆ្នាំ២០០៨-២០០៩ នោះគឺមានអនុស្សាវរីយ៍ច្រើនមែន ដែលជាអំឡុងពេលជីវភាពក្រលំបាកខ្លាំងតែម្ដង។ ឆ្លៀតពីការដើរតាមរទេះជាមួយម្ដាយរើសអេតចាយ លាងចានគុយទាវគេហើយនោះគឺខ្លួនទៅហាត់ប្រដាល់ទៀតផង។
អតីតអ្នកប្រដាល់សកលខាងលើនេះបន្ថែមទៀតថា ក្នុងរូបខាងលើនេះគឺជាមេដាយដំបូងក្នុងការចាប់ផ្ដើមអាជីពប្រដាល់សកល និងការជាប់ជម្រើសជាតិកម្ពុជា។ ជាមេដាយដែលខ្លួនសប្បាយចិត្តបំផុត អមដោយប្រាក់រង្វាន់ ៣០ម៉ឺនរៀលដែលជួយបានច្រើនក្នុងការដោះស្រាយជីវភាពគ្រួសារអំឡុងឆ្នាំនោះ។ អ្វីដែលអស្ចារ្យថែមទៀតនោះការឈ្នះមេដាយនេះក្នុងវ័យមិនទាន់ដល់ ២០ឆ្នាំផង ខណៈអ្នកប្រដាល់ល្បីឈ្មោះអំឡុងពេលនោះ វ៉ែន ឌីយ៉ាម៉ង់ បានត្រឹមលេខ៣ ប៉ុណ្ណោះ។
រំលឹកដែរថា ហង្ស រ៉ាមន ជាអតីតអ្នកប្រដាល់សកលជម្រើសជាតិ និងធ្លាប់វ៉ៃគុនខ្មែរផងដែរ។ កីឡាកររូបនេះធ្លាប់ឈ្នះមេដាយមាសថ្នាក់ជាតិ និងធ្លាប់ចេញទៅប្រកួតនៅស៊ីហ្គេម ២០១៧ ផងដែរ។ រ៉ាមន ធ្លាប់បានហ្វឹកហាត់ប្រដាល់សកលនៅឯប្រទេសហ្វីលីពីន និងជាអតីតកូនសិស្សលោក Paddy លោក ឈិត សារឹម ហើយប្រឡូកការប្រកួតប្រហែល១៨ឆ្នាំ៕