• 2021-08-30 00:15:00
  • ប្រដាល់

គូ​ ថៃ​ រិទ្ធី ​ឡៅ​ ចន្ទ្រា​ មិន​ប្រកាស​លទ្ធផល​ ប៉ុន្តែ​បើក​ប្រាក់​តម្លៃ​ខ្លួន​បាន​ធម្មតា​

  • 2021-08-30 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ នាង​ ស៊ីវុត្ថា​ អ្នក​រៀបចំ​ប្រដាល់​នៅ​សង្វៀន​បាយ័ន​ សម្រាប់​គូ​ ថៃ​ រិទ្ធី​ និង​ ឡៅ​ ចន្ទ្រា​ ម្សិលមិញ​នេះ​ប្រកួត​មិន​ចប់​ចុង​ចប់​ដើម​ មិន​ប្រកាស​លទ្ធផល​ក៏​ដោយ​គឺ​នៅ​តែ​បើក​ប្រាក់​តម្លៃ​ខ្លួន​ជូន​ធម្មតា។​

ថៃ រិទ្ធី និង ឡៅ ចន្ទ្រា

លោក​ នាង​ ស៊ីវុត្ថា​ ម្សិលមិញ​នេះ​គឺ​បាន​ឡើង​លើ​សង្វៀន​ផ្ទាល់​តែ​ម្ដង​ ដើម្បី​សម្របសម្រួល​កម្មវិធី​លើក​ពេល​ប្រកួត​រវាង​ ចន្ទ្រា​ និង​ រិទ្ធី​ ទៅ​ថ្ងៃ​ក្រោយ​ ព្រោះ​ការ​ទាត់​នេះ​កីឡាករ​គ្មាន​ចេតនា​ទេ។​ បើ​ទោះ​ជា​ការ​ប្រកួត​មិន​ចប់​ចុង​ចប់​ដើម​ក៏​ដោយ​ តែ​ខាង​ស្ថានីយ​នៅ​តែ​បើក​ប្រាក់​តម្លៃ​ខ្លួន​ជូន​ដដែល​ ដោយ​ឡែក​ចំពោះ​ប្រាក់​ឧបត្ថម្ភ​ ២លាន​រៀល​របស់​ខារ៉ាបាវ​ គឺ​លោក​ស្នើ​ទៅ​ម្ចាស់​កម្មវិធី​រក្សាទុក​រៀបចំ​នៅ​ប្រកួត​ក្រោយ​ដដែល។​

លោក នាង ស៊ីវុត្ថា

រំលឹក​ដែរ​ថា​ ជំនួប​សងសឹក​ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​រវាង​ ឡៅ​ ចន្ទ្រា​ និង​ ថៃ​ រិទ្ធី​ ម្សិលមិញ​នេះ​ប្រកួត​បាន​តែ​បន្តិច​ប៉ុណ្ណោះ​ក្នុង​ទឹក​ទី១​ ក៏ត្រូវ​បាន​បញ្ចប់​ត្រឹម​នេះ​តែ​ម្ដង។​ ព្រោះ​កីឡាករ​ ថៃ​ រិទ្ធី​ មាន​អាការៈ​ឈឺ​ខ្លាំង​ត្រង់​តំបន់​ហាមឃាត់​ផ្នែក​ចង្កេះ​បន្ទាប់​ពី​ ចន្ទ្រា​ ទាត់​មួយ​ជើង​ឆ្វេង​រួច​មក៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី