• 2021-08-27 08:54:54
  • ប្រដាល់

ប៊ុន​ សុធា​ បើ​ចង់​វ៉ៃ​ល្អ​កុំ​ចាំ​មាន​ឈ្មោះ​វ៉ៃ​ទើប​ចាប់​ផ្ដើម​ហាត់...​

  • 2021-08-27 08:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​ជង្គង់​ និង​កែង​ ប៊ុន​ សុធា​ ចែក​រំលែក​បទពិសោធ​មួយ​ចំនួន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ថា​បើ​ចង់​វ៉ៃ​ល្អ​ វ៉ៃ​ខ្លាំង​គួរ​ណាស់​ប្រឹង​ហ្វឹកហាត់​រហូត​កុំ​ចាំ​ដល់​ពេល​មាន​ឈ្មោះ​ប្រកួត​ទើប​ហាត់។​

កីឡាករ ប៊ុន សុធា (រូបភាពហ្វេសបុក សុធា)

ឆ្លើយ​តប់​ទៅ​និង​សំនួររបស់​លោក​ Ricky​ ថា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​វ៉ៃ​ល្អ​ និង​រក្សា​ភាព​ខ្លាំង​នេះ​បាន​យូរ​? ប៊ុន សុធា​ ប្រាប់​ថាគឺ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ពេល​ទំនេរ​អត់​មាន​ឈ្មោះ​ប្រកួត​ក៏​ដោយ​ត្រូវ​ឆ្លៀត​មក​ហាត់​ ឬ​ឡាំ​គ្នា​ជា​និច្ច​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​នៅ​ថេរ​ហើយ។​ មួយ​វិញ​ទៀត​ការ​ហាត់​ជាប់​លាប់​បែប​នេះ​ធ្វើ​ឲ្យ​កម្លាំង​ស៊ុហ្វ​នៅ​ពេញ​ល្អ​មិន​ធ្លាក់​ ប្រសិន​បើ​ត្រូវ​ប្រកួត​ជំនួស​គេ​វិញ​គឺ​អាច​ឡើង​ប្រកួត​បាន​ទៀត​ ព្រោះ​តែ​ការ​ឆ្លៀត​ហាត់​ជា​បន្តបន្ទាប់​ដោយ​មិន​ចាំ​មាន​ឈ្មោះ​បែប​នេះ។​

កីឡាករ ប៊ុន សុធា

បញ្ជាក់​ដែរ​ថា​ ប៊ុន​ សុធា​ ជា​សិស្សគុន​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដែល​មាន​គ្រូ​បង្វឹក​លោក​ ធន់​ សុភា និង​លោក​ តឹក​ ឡៃ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ជា​ម្ចាស់​ខ្សែក្រវាត់​៣គ្រឿង​ និង​ជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​បច្ចុប្បន្ន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី