• 2021-08-23 07:08:38
  • ប្រដាល់

អ្នក​គាំទ្រ​​ផ្ទាល់​​ជា​ច្រើន​​នាក់​ទទូច​ឲ្យ Pacquiao ចូល​និវត្តន៍ ក្រោយ​ចាញ់ Ugas

  • 2021-08-23 07:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​ Manny Pacquiao ត្រូវ​បាន​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ច្រើន​នាក់​ទទូច​​ឲ្យ​​ចូល​និវត្តន៍​ បន្ទាប់​ពី​គេ​បាន​ប្រកួត​ចាញ់ Yordenis Ugas ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត WBA កាល​ពី​ចុង​សប្ដាហ៍។

កីឡាករ​ហ្វីលីពីន​បាន​​តស៊ូ​​១២​ទឹក​ពេញ​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់​​​កីឡាករ​គុយបា​នៅ​ឯ​ទីក្រុង Las Vegas។ ប៉ុន្តែ​ជា​លទ្ធផល Ugas បាន​​យក​ឈ្នះ​​តាមរយៈ​ពិន្ទុ​របស់​ចៅក្រម​ទាំង​​បី​ផ្ដល់​ឲ្យ​គឺ ១១៥-១១៣ ១១៦-១១២ និង​១១៦-១១២។

មុន​ប្រកួត​ Pacquiao បាន​បង្ហើប​ពី​ការ​ចូលនិវត្តន៍​ បន្ទាប់​ពី​ចំណាយ​ពេល​២៦​ឆ្នាំ​ក្នុង​អាជីព។ ប៉ុន្តែ​ក្រោយ​ប្រកួត​ជាមួយ​ Ugas ចប់ គេ​មិន​បាន​បញ្ជាក់​ថា​នឹង​ត្រូវ​ព្យូរហ្គង់​ឬ​យ៉ាង​ណា​ទេ​ ខណៈ​អ្នក​គាំទ្រ​មួយ​ចំនួន​យល់​ថា Pacquiao គួរ​ដល់​ពេល​សម្រាក​ហើយ។

​គណនី​លើ​បណ្ដាញ​សង្គម Twitter មួយ​បាន​សរសេរ​ថា៖ “ស្រឡាញ់​អ្នក Manny។ អរគុណ​សម្រាប់​ការ​ប្រកួត​ទាំង​អស់។ អ្នក​ជា​កីឡាករ​អមតៈ​​ទៅ​ហើយ សូម​សម្រាក​ហើយ​ចូលនិវត្តន៍​ទៅ”។ គណនី​មួយ​ទៀត​បាន​សរសេរ​​ថា៖ “​វាង​​ជា​ពេលវេលា​សម្រាប់​អ្នក​ចូល​និវត្តន៍​ហើយ។ អរគុណ​ដែល​បាន​ផ្ដល់​មោទនាភាព​ដល់​ប្រទេស​ហ្វីលីពីន”។

គិត​ទល់​ពេល​នេះ Pacquiao មាន​វ័យ​ជិត​៤៣​ឆ្នាំ​ ហើយ​ការ​ប្រកួត​ទល់​នឹង Ugas គ្រប់​គ្នា​មើល​ឃើញ​ថា គេ​ហាក់​ធ្លាក់​កម្លាំង និង​យឺត​ជាង​មុន​ដោយ​សារ​តែ​វ័យ​ជ្រេ​នេះ​ឯង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី