• 2021-08-19 07:37:52
  • ប្រដាល់

ជួប​មុខ​គ្នា​ភ្លាម Ugas ថា ច្បាស់​១០០% Pacquiao គ្មាន​ផ្លូវ​វាយ​គេ​សន្លប់​ឡើយ

  • 2021-08-19 07:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុយបា Yordenis Ugas បាន​លើក​ឡើង​ថា Manny Pacquiao នឹង​មិន​អាច​វាយ​គេ​ឲ្យ​សន្លប់​បាន​ឡើយ​ សម្រាប់​ជំនួប​នៅ​ចុងសប្ដាហ៍​នេះ។

Ugas នឹង​ចូល​ខ្លួន​មក​ជំនួស Spences ប្រកួត​ជាមួយ​ជើង​ខ្លាំង​អាស៊ី Pacquiao នៅ​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០២១ ក្នុង​ទឹក​ដី​អាមេរិក។ សន្និសីទកាសែត​ជួប​មុខ​គ្នា​ជា​លើក​ដំបូង​រវាង​កីឡាករ​ទាំង​ពីរ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ។

ការ​ត្រៀម​ខ្លួន​របស់ Ugas វ័យ​៣៥​ឆ្នាំ​បាន​តិច​ថ្ងៃ​មែនទែន ពោល​មិន​ដល់​២​សប្ដាហ៍​ផង សម្រាប់​ការ​ចេញ​មក​ការពារ​ខ្សែ​ក្រវាត់ WBA របស់​ខ្លួន​ទល់​នឹង Pacquiao។ ប៉ុន្តែ Ugas មាន​ជំនឿ​ចិត្ត​ខ្ពស់ ដោយ​បញ្ជាក់​ថា​បាន​រៀបចំ​ខ្លួន​រួចរាល់។

“ខ្ញុំ​ច្បាស់​១០០% គេ​មិន​អាច​​ធ្វើ​ឲ្យ​ខ្ញុំ​សន្លប់​បាន​ឡើយ។ ខ្ញុំ​​បាន​ធ្វើ​ការ និង​រៀបចំ​រួចរាល់​អស់​ហើយ។ ក្នុង​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​នេះ ខ្ញុំ​បាន​ឈាន​ដល់​ជំហាន​របស់​ខ្ញុំ​។ ហើយ​ខ្ញុំ​មិន​​គិត​​ថា Manny Pacquiao អាច​ផ្ដួល​ខ្ញុំ​ឲ្យ​សន្លប់​បាន​ឡើយ”។ សម្ដី​ Ugas៕​

ប្រភព៖ boxingnews24 ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់