• 2021-08-18 00:20:00
  • កីឡា​ផ្សេង​ៗ

​ស្រណោះ​ណាស់!​ សិស្ស​គុន​ល្បុក្កតោ​សម្ដែង​ស្នៀត​មុខ​មឈូស​មុន​បូជា​ព្រឹទ្ធាចារ្យ​ រស់​ សេរី​

  • 2021-08-18 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​ស្រណោះ​ និង​ស្ដាយ​ខ្លាំង​ណាស់​សិស្ស​គុន​ល្បុក្កតោ​នៅ​សៀមរាប​ បាន​ចូលរួម​សម្ដែង​ក្បាច់​ស្នៀត​ផ្សេងៗ​នៅ​មុខ​មឈូស​ព្រឹទ្ធាចារ្យ​ រស់​ សេរី​ ប្រធាន​សាលាគុន​ល្បុក្កតោ​អង្គរ​មាន​ឫទ្ធិ៍​ មុន​បូជា​សព​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៥​ សីហា​ ២០២១​ នេះ។​

រូបភាពលើហ្វេសបុក Oun Vansak

បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ និង​ Tiktok​ ឈ្មោះ​ ounvansak123​ កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​មាន​សិស្ស​គុន​ល្បុក្កតោ​ជា​ច្រើន​បាន​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​របស់​លោក​ព្រឹទ្ធាចារ្យ​ រស់​ សេរី​ ជា​ពិសេស​ថ្ងៃ​បូជា​សព​តែ​ម្ដង។​

សិស្ស​គុន​ទាំង​នោះ​បាន​បង្ហាញ​ក្បាច់​ស្នៀត​ជា​ច្រើន​នៅ​នឹង​មុខ​មេន​បូជា​របស់​ព្រឹទ្ធាចារ្យ​ រស់​ សេរី។​ ដែល​នេះ​ជា​ការ​បង្ហាញ​នូវ​ទឹក​ចិត្ត​គោរព​ដឹងគុណ​ ការ​ស្រឡាញ់​របស់​លោក​គ្រូ​មក​លើ​សិស្ស​ និង​ការ​ចំណាយ​ពេល​ក្នុង​ការ​បង្ហាត់​បង្រៀន​ ថែរក្សា​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​មួយ​នេះ​មក​ដល់​បច្ចុប្បន្ន។​ ការ​សម្ដែង​នេះ​ក៏​ជា​ការ​លា​លោក​គ្រូ​ជា​រៀង​រហូត​ផង​ដែរ។​

រូបភាពលើហ្វេសបុក Oun Vansak

ក្រៅ​តែ​ពី​សិស្ស​គុន​នៅ​ឯ​សៀមរាប​ហើយ​នោះ​ក៏​មាន​សិស្ស​គុន​ផ្សេងៗ​ទៀត​ដូច​ជា​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ សំ ថារ័ត្ន​ ឌឺរេច​ និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​គុន​ល្បុក្កតោ​ផង​ដែរ​ដែល​បង្ហាញ​ពី​ទឹក​ចិត្ត​ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​លោកព្រឹទ្ធាចារ្យ។​

រំលឹក​ដែរ​ថា​ ព្រឹទ្ធាចារ្យ​ រស់​ សេរី​ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា​ ឆ្នាំ​២០២១​ ក្នុង​ជន្មាយុ​ ៦៦​ឆ្នាំ​ដោយ​រោគាពាធ។​ ព្រឹទ្ធាចារ្យ​ជា​ប្រធាន​សាលា​គុន​ល្បុក្កតោ​អង្គរមានឫទ្ធិ៍​ ខេត្ត​សៀមរាប​ និង​ជា​ជំនួយ​ការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្ប៕​

វីដេអូ៖

រូបភាពលើហ្វេសបុក Oun Vansak

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់