• 2021-08-17 04:41:26
  • ប្រដាល់

Pacquiao៖ ពួក​គេ​ឲ្យ​ខ្សែ​ក្រវាត់​​របស់​ខ្ញុំ​ទៅ Ugas ដូច្នេះ​ត្រូវ​ដោះស្រាយ​គ្នា​លើ​សង្វៀន

  • 2021-08-17 04:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manny Pacquiao ត្រូវ​បាន​​គេ​ដក​ខ្សែ​ក្រវាត់​ស្ថាប័ន WBA ប្រភេទ​ទម្ងន់ Welterweeight កាល​ពី​ឆ្នាំ​២០១៩ ដោយ​សារ​តែ​គេ​​អសកម្ម​ក្នុង​ការ​ប្រកួត។

សម្រាប់​ពេល​នេះ Pacquiao ទទួល​បាន​ឱកាស​មក​ដណ្ដើម​ខ្សែ​ក្រវាត់​របស់​ខ្លួន​វិញ​ ជាមួយ​កីឡាករ​គុយបា Yordenis Ugas នៅ​ថ្ងៃ​ទី ២១ ខែ សីហា។ តាម​គម្រោង​បាន​រៀប​ចំ​​ជើង​ខ្លាំង​របស់​ហ្វីលីពីន​ត្រូវ​ជួប Errol Spence ប៉ុន្តែ​ដោយ​សារ​ដៃ​គូ​របស់​រ​បួស​ភ្នែក​ទើប​ផ្លាស់​ប្ដូរ​សមាសភាព​កីឡាករ។

ក្នុង​សន្និសីទកាសែទ​មួយ Pacquiao បាន​រំឮក​រឿង​​របស់​ខ្លួន​ថា៖ “Ugas គឺ​ជា​ម្ចាស់​ខ្សែក្រវាត់​ម្នាក់ ព្រោះ​តែ​ពួក​គេ​ឲ្យ​​ខ្សែក្រវាត់​របស់​ខ្ញុំ​ទៅ​គាត់។ ពេល​នេះ ពួក​យើង​ត្រូវ​ដោះស្រាយ​វា​នៅ​លើ​សង្វៀន។ ខ្ញុំ​មិន​អាច​មើល​ស្រាល​​គេ​បាន​ទេ ​”។

Pacquiao បាន​គ្រប់គ្រង​ខ្សែក្រវាត់​ WBA ប្រភេទ​ទម្ងន់ Welterweeight កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៩ ក្រោយ​យក​ឈ្នះ Keith Thurman។ តាម​ច្បាប់​របស់​ស្ថាប័ន WBA ម្ចាស់​ខ្សែក្រវាត់​ត្រូវ​ចេញ​​ការពារ​ជើងឯក​របស់​ខ្លូន​ក្នុង​រង្វង់​រយៈពេល​៩​ខែ រាប់​ចាប់​តាំង​ពី​ថ្ងៃ​ឈ្នះ។ ក្នុង​ពេលវេលា​៩​ខែ​នេះ ម្ចាស់​ខ្សែក្រវាត់​មិនបាន​ចេញ​ប្រកួត នោះ​ស្ថាប័ន​មាន​សិទ្ធិ​ដក​ខ្សែក្រវាត់។

Pacquiao ខកខាន​គោរព​តាម​ច្បាប់​របស់​ស្ថាប័នទើប​ខាង WBA សម្រេច​ដក​ខ្សែក្រវាត់។ ក្រោយ​មកឆ្នាំ​២០២០ WBA បាន​រៀបចំ​ឲ្យ Ugas ប៉ះ​ជាមួយ​កីឡាករអាមេរិក Abel Ramos រួច​ក៏​ឈ្នះ​ក្លាយ​ជា​ជើងឯក​ថ្មី៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី