• 2021-08-16 07:41:16
  • ប្រដាល់

Yordenis បញ្ជាក់​ថា យល់ព្រម​វាយ​ជាមួយ Pacquiao គឺ​មិនមែន​ដើម្បី​លុយ​ឡើយ

  • 2021-08-16 07:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុយបា Yordenis Ugas និយាយ​ថា ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង Manny Pacquiao ពិត​ជា​សំខាន់​សម្រាប់​ជីវីត​របស់​គេ ហើយ​ព្រម​ទទួល​ប្រកួត​នេះ​ក៏​មិនមែន​ដើម្បី​លុយ​ដែរ។

តាម​គម្រោង Pacquiao ត្រូវ​ជួប​ជាមួយ​កីឡាករ​អាមេរិក Errol Spence។ ប៉ុន្តែ​ដោយ​សារ​តែ Spence ត្រូវ​វះ​កាត់​ភ្នែក​ Ugas ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ជំនួស មក​ប្រកួត​ជាមួយ Pacquiao វិញ ។ Ugas នឹង​ដាក់​ខ្សែ​ក្រវាត់ WBA ប្រភេទ​ទម្ងន់ Welterweight ឲ្យ Pacquiao ដណ្ដើម។

មុន​ជំនួប​ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ២១ ខែ សីហា​មក​ដល់ Ugas វ័យ​៣៥​ឆ្នាំ​បាន​និយាយ​ថា គេ​ព្រម​ទទួល​​ការ​ប្រកួត​នេះ​មិនមែន​ដើម្បី​លុយ​ឡើយ។ គេ​ប្រកួត​ដើម្បី​កេរ្តិ៍ឈ្មោះ និង​ប្រទេស​របស់​គេ។ ហើយ​​ជំនួប​នេះ​ពិត​ជា​សំខាន់​សម្រាប់​ជីវីត​របស់​គេ៕​​

មតិ​ជា​ច្រើន​យល់​ឃើញ​ថា Pacquiao នឹង​ឈ្នះ​ប្រកូត​នេះ​ តែ Ugas បញ្ជាក់​វិញ​ថា គេ​គឺ​ជា​ម្ចាស់​ខ្សែ​ក្រវាត់។ កីឡាករ​ហ្វីលីពីន Pacquiao ​អាច​​​នឹង​ទទួល​បាន​ទឹក​ប្រាក់​រង្វង់​២៥​លាន​ដុល្លារ​ពី​ការប្រកួត​ខាង​មុខ។ ខណៈ Ugas ត្បិត​មិនមាន​ការ​បញ្ចេញ​តួលេខ តែ​គេ​ដឹង​ថា​អាច​នឹង​បាន​លុយច្រើន​ជាង​ប្រកួត​មុន​ៗ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី