
- 2021-08-11 02:24:06
- ប្រដាល់
ពេជ្រ ប៊ុនសិទ្ធ ចង់ជួប ធន់ អេងឡេង ម្ដងទៀតនៅ Mas Fight ៩នាទីកុំឲ្យពិបាកដាក់ពិន្ទុ
- 2021-08-11 02:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ប៊ុនសិទ្ធ ចង់ជួប ធន់ អេងឡេង ម្ដងទៀតនៅ Mas Fight ៩នាទីកុំឲ្យពិបាកដាក់ពិន្ទុ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ ហាក់មិនអស់ចិត្តចំពោះការប្រកួតជាមួយ ធន់ អេងឡេង ច្រើនដង និងប៉ងចង់ជួបគ្នាម្ដងទៀតក្នុងកម្មវិធី Mas Fight ៩នាទីមានម្នាក់សន្លប់ មានម្នាក់នៅឈរបែបនិងទើបកុំឲ្យពិបាកដាក់ពិន្ទុ។
ពេជ្រ ប៊ុនសិទ្ធ បានលើកឡើងក្រោយប្រកួតចប់ថា ខ្លួនពិតជាចង់ជួបសងសឹកជាមួយអ្នកលេងគុនខ្មែរគុនខ្មែរត្រកូល ធន់ គឺ ធន់ អេងឡេង ម្ដងទៀតតែម្ដង ពោលជួបលើកនេះលេង១ទឹក ៩នាទី កុំឲ្យពិបាកលើរឿងដាក់ពិន្ទុអី។ អ្នកដែលនៅឈរគឺឈ្នះ អ្នកសន្លប់គឺចាញ់។
យ៉ាងណាប្រសិនបើប៉ះគ្នាជាថ្មីនេះមែនកូនសិស្សលោក ពេជ្រ សុផាន់ ខាងលើនេះប្ដេជ្ញាពង្រឹងសមត្ថភាពឲ្យល្អ និងខ្លាំងជាងនេះដើម្បីប្រជែងយកជ័យជម្នះលើ ធន់ អេងឡេង នៅពេលខាងមុខ។
រំលឹកដែរថា កន្លងទៅ ពេជ្រ ប៊ុនសិទ្ធ ធ្លាប់ចាញ់ពិន្ទុ ធន់ អេងឡេង នៅសង្វៀនបាយ័ន និងកាលពីថ្ងៃអាទិត្យ ទី៨ ខែសីហា ២០២១ នេះបន្តចាញ់វគ្គផ្ដាច់ព្រ័ត្រម៉ារ៉ាតុនដណ្ដើមប្រាក់លានជាថ្មី៕