• 2021-07-29 02:32:37
  • ប្រដាល់

ឡៅ ចន្ទ្រា​ ធឿន​ ធារ៉ា​ នរណា​ឈ្នះ​នឹង​បាន​ប្រាក់​២លាន​បន្ថែម​អាទិត្យ​នេះ​

  • 2021-07-29 02:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​សងសឹក​រវាង​ ធឿន​ ធារ៉ា​ និង​ ឡៅ ​ចន្ទ្រា​ ធ្វើ​ឡើង​ថ្ងៃ​សៅរ៍​ ទី៣១​ កក្កដា​ ២០២១​ នេះ​អ្នក​ដែល​ឈ្នះ​ការ​ប្រកួត​បាន​ប្រាក់​រង្វាន់​បន្ថែម​រហូត​ ២លាន​រៀល​ឯ​ណោះ។​

ចន្ទ្រា ប្រកួត​កន្លងទៅ

នេះ​បើ​តាម​ការ​បង្ហោះ​កម្មវិធី​ប្រកួត​លើ​ផេក​ Sport Zone​ បាន​បញ្ជាក់​ហើយ​ថា​ជំនួប​សងសឹក​រវាង​ ធារ៉ា​ និង​ ចន្ទ្រា​ ពិសេស​ណាស់​គឺ​បូក​ប្រាក់​លើក​ទឹកចិត្ត​២លាន​បន្ថែម​ពីលើ​តម្លៃ​ខ្លួន។​ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​ច្រើន​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ ដូច្នេះ​ជឿជាក់​ថា​អ្នក​ទាំង​ពីរ​ច្បាស់​ជា​វ៉ៃ​គ្នា​អស់​សមត្ថភាព​ និង​ជក់ចិត្ត។​

ធឿន​ ធារ៉ា​ ទើប​តែ​ជា​ពី​របួស​ដែរ​ទេ​ក្រោយ​ចាញ់​ ថៃ​ រិទ្ធី​ កន្លង​ទៅ​ថ្មីៗ​នេះ​ត្រូវ​ដេរ​ប្រហែល​ជិត​ ២០​ថ្នេរ​ ប៉ុន្តែ​តាម​រយៈ​ការ​ Live​ វីដេអូ​ ម្សិលមិញ​រូប​គេ​ថា​បាន​ជា​សៈស្បើយ​ និង​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​សៅរ៍​នេះ។​

ធារ៉ា ប្រកួត​កន្លងទៅ

អ្នក​ទាំង​ពីរ​ ចន្ទ្រា​ និង​ ធារ៉ា​ សុទ្ធតែ​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា​នៅ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ ពោល​ម្នាក់​ចាញ់​សន្លប់​ និង​ម្នាក់​ស្មើ​ពិន្ទុ​ជា​មួយ​កីឡាករ​ស្រករ​ក្រោយ។​ រង់ចាំ​មើល​នរណា​ជា​អ្នក​យក​ប្រាក់​លាន​ទៅ​ផ្ទះ​វិញ​ក្នុង​កម្មវិធី​គោ​ជល់​ ចាប់​ពី​ម៉ោង​៦ល្ងាច​ថ្ងៃ​សៅរ៍​នេះ​នៅ​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី