• 2021-07-28 08:08:11
  • ប្រដាល់

សម្រស់​អ្នក​លេង​គុន​ខ្មែរ​៤រូប​នេះ​​ស្អាត​​មិន​ចាញ់​តារា​​ល្បី​

  • 2021-07-28 08:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រិយមិត្ត​ពិត​ជា​បាន​ដឹង​ហើយ​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ​​មាន​ការ​ចាប់​អារម្មណ​ជា​ខ្លាំង​ជា​មួយ​សម្រស់​ស្រស់​សោភា​របស់​​កញ្ញា​ ហាង​ ជេជូ ​ដែល​ជា​អតីត​​ Freshie Girl ចំណាត់​ថ្នាក់​លេខ​២ និង​ក៏​ជា​អតីត​អ្នក​ហាត់​គុន​ខ្មែ​រ​​​មួយ​រូប​​ផង​ដែរ​។ តាម​ពិត​ទៅ​អ្នក​ហាត់​ប្រដាល់​​គុន​ខ្មែរ​មាន​ស្រស់​ស្អាត​ច្រើន​ណាស់​ ហើយ​ពេល​នេះ Sabay សូម​ណែនាំ​ប្រិយមិត្ត​ឲ្យ​ស្គាល់​​​អ្នក​ប្រដាល់៤​រូប​ខាង​ក្រោម​នេះ​ដែល​មាន​សម្រស់​មិន​ចាញ់​តារា​។

១-​​ ហាង ជេជូ ៖ ប្អូន​ស្រី​ពៅ​របស់​ សែន រ៉ាឌី ​រូប​នេះ​ជា​អតីត​អ្នក​ហាត់​ប្រដាល់​មួយ​រូប​​ ហើយ​ក៏​ជា​អ្នក​លើក​ផ្លាក​ទឹក​ក្នុង​កម្មវិធី​ប្រដាល់​ Kun Khmer All Star​ ដែល​ល្បី​លើ​ហ្វេសបុក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

២-ទូច ចាន់​វត្តី ៖ ​យុវតី​រូប​នេះ​ជា​អ្នក​ហាត់​គុន​​ខ្មែរ​មួយ​រូ​ប​នៅ​ក្លឹប​អរុណរៈ​កីឡា​ ហើយ​ក៏​ជា​ប្អូន​ស្រី​របស់ ទូច ដេវីដ ផង​ដែរ​។

៣-​ ហេង​ ផានាថ ៖ ​ផានាថ ជា​​កីឡាករ​ការនី​​ប្រដាល់​សលក​​​​អតីត​ហាត់​ជម្រើស​ជាតិ ហើយ​ក៏​បាន​ចូល​រួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​កន្លង​មក​ផង​ដែរ។ ​

៤- Samontha ៖ ក្មួយ​ស្រី​របស់​ កែវ​ រំចង់​ ​រូប​នេះ​ជា​ធនធាន​ប្រដាល់​សេរី​មួយ​រូប​ ដែល​ត្រូវ​បាន​គេ​ដឹង​ថា មាន​សមត្ថភាព​ល្អ​ខាង​ទាត់ ហើយ​គេ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ជា​ធនធាន​ល្អ​មួយ​រូប​របស់​កម្ពុជា​ផង​ដែរ។ Samontha ជា​កីឡាការិនី​កូន​កាត់​អាមេរិក ដែល​មាន​​ឪពុក​ជា​ជន​ជាតិ​អាមេរិក​ និង​ម្ដាយ​ជា​ខ្មែរ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់