• 2021-07-27 08:55:24
  • ប្រដាល់

ស៊ន​ អេលីត​ ពេញ​ចិត្ត​គូ​នេះ​ជាង​គេ​កាល​ថ្ងៃ​ប្រកួត​ Kun Khmer All Star

  • 2021-07-27 08:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ ថា​ក្នុង​ចំណោម​គូឯក​ទាំង​អស់​នៃ​ការ​ប្រកួត​ប្រដាល់​ Kun Khmer All Star​ របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៥​ នោះ​គឺ​ពេញចិត្ត​ជាង​គេ​គូ​ សែន​ រ៉ាដេត​ និង​ ខាំ​ ខ្លានាង​ តែ​ម្ដង។​

លោក ស៊ន អេលីត (យឹម វុឌ្ឍនា)

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៥​ កក្ដដា​ ដែល​ជា​ថ្ងៃ​បើក​ឆាក​ដំបូង​កម្មវិធី​ Kun Khmer All Star​ គឺ​វ៉ៃ​ល្អ​ ជក់​ចិត្ត​ទាំង​អស់​ ប៉ុន្តែ​បើ​លោក​ជ្រើសរើស​គូ​ពេញ​ចិត្ត​បំផុត​គឺ​គូ​ សែន​ រ៉ាដេត​ និង​ ខាំ​ ខ្លានាង​ នេះ​តែ​ម្ដង។​ ព្រោះ​ថា​អ្នក​ទាំង​ពីរ​គឺ​វ៉ៃ​ទាល់តែ​អស់​រៀង​ខ្លួន​ វ៉ៃ​ប្ដូរ​គ្នា​ធ្វើ​ឲ្យ​លោក​អ្នក​រៀបចំ​ និង​ជា​ទស្សនា​ដែរ​នេះ​ជក់ចិត្ត​ណាស់។​

សែន រ៉ាដេត (រូបភាព យឹម វុឌ្ឍនា)

រំលឹក​ដែរ​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៥​ ខែ​កក្កដា​ ២០២១​ កន្លង​ទៅ​នេះ​ លោក​ ស៊ន​ អេលីត​ បាន​បង្កើត​កម្មវិធី​ Kun Khmer All Star​ លើក​ទី១​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្លឹប​នាយដ្ឋាន​អង្គរក្ស។​ ការ​ប្រកួត​គឺ​មាន​រហូត​ដល់​ទៅ​៧គូ​ និង​មាន​ការ​គាំទ្រ​ច្រើន​រហូត​មាន​អ្នក​ទស្សនា​ការ​ Live​ ដល់​២៧​ K៕

វីដេអូប្រកួត​៖

រូបភាព យឹម វុឌ្ឍនា (ហ្វេសបុក ស៊ន​ អេលីត)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់