• 2021-07-27 04:13:09
  • ប្រដាល់

ផ្លូវការ​ហើយ​ លោក​ ហេរ៉ូ​ នឹង​ចូល​អធិប្បាយ​ប្រដាល់​វិញ​ថ្ងៃ​ទី១​ សីហា​ ២០២១

  • 2021-07-27 04:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ Live​ វីដេអូ​ របស់​លោក​ ហេរ៉ូ​ មុន​នេះ​បាន​បញ្ជាក់​ហើយ​ថា​លោក​នឹង​ចូល​អធិប្បាយ​ប្រដាល់​វិញ​នៅ​ថ្ងៃ​ទី១​ ខែ​សីហា​ ឆ្នាំ ២០២១​ នេះ​ហើយ​នៅ​ឯ​សង្វៀន​ PNN។​ លោក​នឹង​និយាយ​ជា​មួយ​ដៃគូ​ចាស់​ គន្ធ​ ជីវ័ន្ត។​

លោក គន្ធ ជីវ័ន្ត និង​លោក ហេរ៉ូ

ពិធី​ករ​ល្បីឈ្មោះ​ខាង​លើ​បន្ថែម​ទៀត​ថា​ លោក​មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ជួប​ធ្វើ​ការ​ងារ​ខាង​ប្រដាល់​ជា​មួយ​ដៃគូ​ចាស់​ដែល​ធ្លាប់​បាន​សហការ​ និង​រៀនសូត្រ​លើ​វិស័យ​មួយ​នេះ​ពី​មុន។​

រំលឹក​ដែរ​ថា​ លោក​ ហេរ៉ូ​ ជា​អតីត​ពិធីករ​ប្រដាល់​ល្បីឈ្មោះ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​កាល​នៅ​បើក។​ ពិធីករ​រូប​នេះ​ល្បីឈ្មោះ​ខ្លាំង​តាម​រយៈ​ការ​ស្រឡាញ់​ប្រដាល់​គុន​ខ្មែរ​ជួយ​លើក​ដង្កើន​ជីវភាព​កីឡាករ​ និង​ផ្សព្វផ្សាយ​ពី​ភាព​អសកម្ម​រួម​ទាំង​ភាព​អយុត្តិធម៍​លើ​វិស័យ​កីឡា​មួយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់