• 2021-07-19 00:00:00
  • ប្រដាល់

ពេញ​ចិត្ត​ទេ​អ្នក​គាំទ្រ!​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ​រីករាយ​ទទួល​យក​ការ​រិះគន់​ទាំង​អស់...​

  • 2021-07-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ថា​រីករាយ​ និង​ទទួល​យក​ការ​រិះគន់​ទាំង​អស់​ ព្រោះ​សុទ្ធតែ​អ្នក​ស្រឡាញ់​ គាំទ្រ​ ចង់​ឲ្យ​ប្រដាល់​រីកចម្រើន​ហើយ​បាន​រិះគន់​នោះ។​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ ឆ្លើយ​តប​ទៅ​និង​ការ​រិះគន់​ប៉ុន្មាន​ថ្ងៃ​មក​នេះ​គឺ​ឯកឧត្ដម​មិន​បាន​អន់ចិត្តអ្វី​នោះ​ទេ​ ព្រោះ​ថា​អ្នក​រិះគន់​គឺ​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់​ អ្នក​គាំទ្រ​ហើយ​ អ្នក​តាមដាន​ និង​ចង់​ឲ្យ​កីឡា​នេះ​រីកចម្រើន។​ ការ​រិះគន់ទាំងនេះគឺសុទ្ធតែត្រឹមត្រូវទៀតផង។

កិច្ចប្រជុំរបស់សហព័ន្ធពីមុនៗ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ រីករាយ​ស្វាគម​ចំពោះ​ការ​រិះគន់​ស្ថាបនា​នានា​ដើម្បី​ឲ្យ​ឯកឧត្ដម​បាន​កែតម្រូវនូវ​ចំណុច​ខ្វះខាត​លើ​មន្ត្រី​សហព័ន្ធ​ដែល​បំពេញ​ភារកិច្ច​មិន​បាន​​ល្អ​ និង​តែងតែ​បង្ក​កំហុស​ឆ្គង។​ ឯកឧត្ដម​ក៏​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​មន្ត្រី​សហព័ន្ធ​ដែល​បង្ក​កំហុស​ធ្ងន់ធ្ងរ​រវាង​ការប្រកួត ឃីម​ បូរ៉ា​ និង​ ម៉ឺន​ មេឃា​ ឥលូវ​នេះ​សហព័ន្ធ​បាន​ប្រជុំ​ជា​បន្តបន្ទាប់​ក៏​ដូច​ជា​ដាក់​ពិន័យ​ដល់​មន្ត្រី​ទាំង​នោះ​រួច​ហើយ​ដែរ។​

កិច្ចប្រជុំរបស់សហព័ន្ធពីមុនៗ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ត្រូវ​បាន​មហាជន​ រួម​ទាំង​សម្ដេច​តេជោ ​បាន​រិះគន់​ជា​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្តិ​ខុស​របស់​ចៅក្រម​ អាជ្ញាកណ្ដាល​នៅ​សង្វៀន​ CNC​ ដែល​មិន​សម្រេច​ត្រូវ​ខុស​ ឬ​ចាញ់​ឈ្នះ​ភ្លាម​ៗក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦០​គីឡូក្រាម​រវាង​ ឃីម​ បូរ៉ា​ និង​ ម៉ឺន​ មេឃា។​ លោក​ មាស​ សុខគ្រី​ និង​ រាម​ កុសល​ ត្រូវ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ពិន័យ​ផ្អាក​ការងារ​ចំនួន​ ៤-៦​សប្ដាហ៍​ផង​ដែរ​អំពី​រឿង​ខាង​លើ​នេះ៕​

ខ្សែក្រវាត់​ដែល ឃីម​ បូរ៉ា ឈ្នះវិញ​បន្ទាប់​ពី​មាន​រឿង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី