• 2021-07-16 08:12:51
  • ប្រដាល់

លោក​ មាស​ សុខគ្រី​ និង​ រាម​ កុសល​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ពិន័យ​ផ្អាក​ការងារ...​

  • 2021-07-16 08:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​រឿង​នៃ​ការ​ប្រកួត​រវាង​ ឃីម​ បូរ៉ា​ និង​ ម៉ឺន​ មេឃា​ រហូត​ថ្នាក់​ដឹកនាំ​ប្រទេស​ រួម​ទាំង​មហាជន​ធ្វើ​ការ​រិះគន់​រួច​មក​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​សម្រេច​ដាក់​ពិន័យ​លោក​ មាស​ សុខគ្រី​ និង​ រាម​ កុសល​ ផ្អាក​ការងារ​ម្នាក់​ៗ ៤-៦សប្ដាហ៍។​

លោក មាស សុខគ្រី

នេះ​បើ​តាម​មន្ត្រី​សហព័ន្ធ​មួយ​រូប​បង្ហើប​ថា​ ក្រោយ​មាន​ប្រតិកម្ម​ពី​សម្ដេច​តេជោ​ និង​មហាជន​ជា​ច្រើន​មក​​សហព័ន្ធ​បាន​ចេញ​ធម៌ក្ដៅ​ភ្លាម​ៗ​ដោយ​ពិន័យ​លើ​មន្ត្រី​២រូប​ ទី១​ លោក​ មាស​ សុខគ្រី​ ទី២​ លោក​ រាម​ កុសល។​

លោក មាស សុខគ្រី និង មេឃា កន្លងទៅ

ចំពោះ​លោក​ មាស​ សុខគ្រី​ ដែល​ជា​ស្នងការ​ប្រកួត​នៅ​សង្វៀន​ CNC​ គឺ​សហព័ន្ធ​ចោទ​ថា​មាន​កំហុស​លើ​ការ​ផ្ដល់​យោបល់​ក្នុង​ការ​កាត់សេចក្ដី​នៃ​ការ​ប្រកួត​ ឃីម​ បូរ៉ា​ និង​ មេឃា។​ ដូច្នេះ​ត្រូវ​ផ្អាក​ការងារ​ចំនួន​ ៦សប្ដាហ៍។​ ចំណែក​លោក​ រាម​ កុសល​ វិញ​ត្រូវ​សហព័ន្ធ​ចោទ​ថា​ ធ្វេសប្រហែស​ និង​យឺតយ៉ាវ​ក្នុង​ការ​ព្រមាន​កីឡាករ​ ម៉ឺន​ មេឃា​ ដែល​ប្រកួត​ខុស​លក្ខន្តិកៈ​ប្រកួត​ភ្លាមៗ។​ អាជ្ញាកណ្ដាល​រូប​នេះ​ត្រូវ​ដាក់​ទណ្ឌកម្ម​ផ្អាក​ការងារ​ចំនួន​ ៤សប្ដាហ៍​ផង​ដែរ។​

លោក រាម កុសល ក្នុងការប្រកួត​របស់​ មេឃា

រំលឹក​ដែរ​ថា​ ការ​ប្រកួត​រវាង​ ឃីម​ បូរ៉ា​ និង​ ម៉ឺន​ មេឃា​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ​២០២១​ នៅ​សង្វៀន​ CNC​ ដែល​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦០​គីឡូក្រាម​នោះ​គឺ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​សម្ដេច​តេជោ​ និង​អ្នក​ទស្សនា​គុន​ខ្មែរ។​ ការ​រិះគន់​នេះ​បន្ទាប់​ពី​ ម៉ឺន​ មេឃា​ បាន​ចាប់​បោក​ បូរ៉ា​ ដោយ​ខុស​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ ប៉ុន្តែ​មន្ត្រី​សហព័ន្ធ​នៅ​ទីនោះ​មិន​បាន​សម្រេច​លទ្ធផល​ភ្លាម​ថា​នរណា​ខុស​ត្រូវ​នោះ​ទេ​ បែរ​ជា​ពន្យារ​ការ​ប្រកួត​ទៅ​២សប្ដាហ៍​បន្ទាប់​ទៅ​វិញ។​ យ៉ាងណា​រឿង​នេះ​បាន​បញ្ចប់​ទៅ​ហើយ​ក្រោយ​សម្ដេច​តេជោ​ស្រែក​ ជា​ហេតុ​ធ្វើឲ្យសហព័ន្ធ​ប្រកាស​ផ្ដល់​ជ័យជម្នះ​ជូន​ទៅ​ ឃីម​ បូរ៉ា​ ទទួល​បាន​ខ្សែក្រវាត់​ អម​ដោយ​ទឹកប្រាក់​ ២០​លាន​រៀលដោយ​គ្មានការប្រកួតអ្វីទៀតទេ។

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី