• 2021-07-13 03:03:43
  • ប្រដាល់

ចំណុច​ទាំង​នេះ​ដែល​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​គួរ​ពិនិត្យ​ក្រោយ​មាន​ការ​រិះគន់​ និង​ការ​ព្រមាន...​

  • 2021-07-13 03:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​រង់​ការ​រិះគន់​ពី​មហាជន​ និង​សម្ដេច​តេជោ​ រួម​ទាំង​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ជា​ពិសេស​ផ្ដោត​លើ​ការ​គោរព​បទបញ្ជា​ប្រកួត​ និង​ការ​ធ្វើ​ឲ្យ​មាន​ភាព​យុត្តិធម៌​មិន​លំអៀង។​

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ

ដូច​ទៅ​និង​ប្រិយមិត្ត​បាន​ដឹង​ហើយ​រយៈពេល​ ៣-៤ ​ថ្ងៃ​នេះ​គឺ​ផ្ទុះ​ខ្លាំង​អំពី​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​រវាង​ ឃីម​ បូរ៉ា​ និង​ ម៉ឺន​ មេឃា​ ពិសេស​ត្រង់​ចំណុច​ការ​កាត់​សេចក្ដី​របស់​មន្ត្រី​សហព័ន្ធ​ដែល​បំពេញ​ការងារ​នៅ​សង្វៀន​ CNC តែម្ដង។​

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខា NOCC

ក្នុង​នោះ​ដែរ​សម្ដេច​តេជោ​ ដាក់​ចំៗ​ចំពោះ​ការ​មិន​អនុវត្តន៍​ច្បាប់​របស់​ចៅក្រម​អាជ្ញាកណ្ដាល​ពេល​ប្រកួត។​ ដែល​មាន​កីឡាករ​ធ្វើ​ខុស​ទៅ​ហើយ​ ប៉ុន្តែ​បែរ​ជា​មិន​សម្រេច​តាម​ច្បាប់​ប្រកូក​ភ្លាមៗ។​ ចំណែក​ខាង​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ក៏​ចេញ​សេចក្ដី​ព្រមាន​លើក​ទី១​ និង​ផ្ដោត​លើ​មន្ត្រី​អាជ្ញាកណ្ដាល​ ចៅក្រម​ផង​ដែរ។​ ដូច្នេះ​ចំណុច​ខ្វះខាត​លើ​ការ​អនុវត្តន៍​ច្បាប់​ ការ​ធ្វេសប្រហែស​លើ​ការ​កាត់​សេចក្ដី​សហព័ន្ធ​គុន​ខ្មែរ​ត្រូវ​តែ​កែប្រែ​ក៏​ដូច​ជា​ដាក់​ពិន័យ​ឲ្យ​ខ្លាំង​ដល់​អ្នក​ណា​ដែល​ធ្វើ​ខុស​វិជ្ជាជីវៈ​ដើម្បី​ជៀសវាង​ការ​រិះគន់​ ឬ​មាន​ចំណាត់​ការ​ផ្សេងៗ​ទៀត​ដល់​សហព័ន្ធ។​

សេចក្ដីព្រមានរបស់ NOCC

រំលឹក​ដែរ​ថា​ រយៈ​ពេល​ ៣-៤​ ថ្ងៃ​នេះ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ត្រូវ​បាន​មហាជន​ និង​សម្ដេច​តេជោ​ស្ដី​បន្ទោស​អំពី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦០​គីឡូក្រាម​រវាង​ ឃីម​ បូរ៉ា​ និង​ ម៉ឺន​ មេឃា។​ ដែល​ពេល​ប្រកួត​ចុង​ទឹក​ទី៣​ មេឃា​ ចាប់​បោក​ បូរ៉ា​ ខុស​ពី​លក្ខន្តិកៈ​នៃ​ការ​ប្រកួត។​ ចំណែក​ NOCC​ ក៏​ចេញ​សេចក្ដី​ព្រមាន​ដែរ​ម្សិលមិញ​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី