• 2021-06-25 02:03:01
  • ប្រដាល់

អេ ​ភូថង​ សង្ឃឹម​លើ​ មេឃា​ ៨០%​ ឈ្នះ​ខ្សែក្រវាត់​ និង​លុយ​២០​លាន​រៀល​

  • 2021-06-25 02:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ អេ ​ភូថង​ មាន​ជំនឿ​ចិត្ត​លើ​កូន​ប្រុស​គឺ​ ម៉ឺន​ មេឃា​ រហូត​ដល់​ ៨០%​ ដែល​អាច​ឈ្នះ​ ឈិត​ សេរីវណ្ណថង​ ទទួល​បា​ខ្សែក្រវាត់​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​មិថុនា​ ២០២១​

អេ ភូថង និងភរិយា (រូបភាព​ហ្វេសបុក អេ ភូថង)

លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​លោក​ អេ ​ភូថង​ បាន​ប្រាប់​ថា​ សម្រាប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​កូន​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ជា​ពិសេស​ក្បាច់​ស្នៀត​តែ​ម្ដង។​ លោក​បង្ហើប​ថា​ការ​ប្រកួត​លើក​នេះ​ មេឃា​ នឹង​មាន​សមត្ថភាព​ប្លែក​ និង​ខុស​ពី​មុន​ទៀត។​

អេ ភូថង ឈរប្រាប់កូនប្រកួត

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​កូន​ប្រុស​របស់​លោក​ធ្លាប់​ឈ្នះ​ វណ្ណថង​ យ៉ាង​ណា​ក្ដី​ក៏​មិន​អាច​មើល​ស្រាល​ ឬ​ប្រហែស​បាន​ឡើយ។​ ការ​សង្ឃឹម​ឈ្នះ​ខ្ពស់​បែប​នេះ​គឺ​ដោយ​សារ​តែ​ មេឃា​ គេ​ដឹង​ទឹក​ចិត្ត​ ដឹង​របៀប​វ៉ៃ​យ៉ាងណា ​លើ​សង្វៀន​ជា​មួយ​ វណ្ណថង​ រូចហើយ​ដូច្នេះ​គ្រាន់តែ​បន្ថែម​បច្ចេកទេស​ តិចនិក​បន្តិចទៀត​ប៉ុណ្ណោះ។​

កីឡាករ ម៉ឺន​ មេឃា​

រំលឹក​ដែរ​ថា​ ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​មិថុនា​ ២០២១​ នេះ​ ម៉ឺន​ មេឃា​ នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦០​គីឡូក្រាម​នៅ​សង្វៀន​ CNC​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ។​ អ្នក​ដែល​ឈ្នះ​នឹង​បាន​ខ្សែក្រវាត់​១គ្រឿង​ អម​ដោយ​ប្រាក់​រង្វាន់​ ២០​លាន​រៀល​ នឹង​បន្ត​ឡើង​ទៅ​ដណ្ដើម​ខ្សែក្រវាត់​១ប្រកួត​ទៀត​ជា​មួយ​ ឃីម​ បូរ៉ា​ ដែល​អាច​ទទួល​បាន​ ២០​លាន​រៀល​បន្ថែម​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី