• 2021-06-18 03:38:03
  • បាល់ទាត់

ឈប់​ធ្វើ​ទៅ! UEFA ​ព្រមាន​កីឡាករ​ធ្វើ​តាម Ronaldo ​នឹង​ត្រូវ​ពិន័យ​ហើយ​

  • 2021-06-18 03:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​UEFA ​បាន​ប្រាប់​ទៅ​កីឡាករ​លេង​នៅ​ព្រឹត្តិការណ៍ Euro 2020 ​ទាំង​អស់​ថា ពួកគេ​នឹង​ត្រូវ​ពិន័យ​ហើយ​ប្រសិន​បើ​ធ្វើ​តាម Cristiano Ronaldo ​យក​របស់​របរ​របស់ Sponsor ​ចេញ​ពី​តុ​។

​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ Ronaldo ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​យក​ដប Coca-cola ​ចេញ​ពី​តុ​សន្នីសីទ​កាសែត ​និង​យក​ទឹក​មក​ជំនួស​វិញ។ ​ការ​ធ្វើ​បែប​នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​នេះ​ខាត​ប្រាក់​ដល់​ទៅ​៤​ពាន់​លាន​ដុល្លារ​ឯ​ណោះ។ ខណៈ​ដែល​កីឡាករ​ដទៃ​ទៀត​ដូចជា Pogba ​ជា​ដើម​នោះ ក៏​បាន​ធ្វើ​តាម​ផង​ដែរ។

​ដោយសារ​តែ​មើល​ឃើញ​ថា​មាន​កីឡាករ​ច្រើន​កំពុង​យក​គំរូ​តាម ​ទើប​ពេល​នេះ UEFA ​បាន​ប្រកាស​ហើយ​ប្រសិន​បើ​កីឡាករ​ណា​នៅ​តែ​បន្ដ​សកម្មភាព​បែប​នេះ​ទៀត ​នោះ​ពួកគេ​ប្រឈម​នឹង​ការ​ពិន័យ​ហើយ៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់