• 2021-06-14 02:35:35
  • ប្រដាល់

ប៊ុន​ សុធា​ លេង​សុទ្ធ​តែ​ក្បាច់​ឃ្លេ​ផ្ដួល​ដៃគូ​ យក​ប្រាក់​លាន​នៅ​ Mas Fight​

  • 2021-06-14 02:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​សមាគម​ក្រសួង​ការពារ​ជាតិ​ ប៊ុន​ សុធា​ ម្សិលមិញ​នេះ​ផ្ដួល​ គង់​ ហូវ ដោយ​ក្បាច់​ពិសេស​ឃ្លេ​ក​យក​ប្រាក់​រង្វាន់​នៅ​សង្វៀន​ Mas Fight ​របស់​ TOWN។​

សុធា ពេលកំពុង​ឃ្លេ

ការ​ប្រកួត​ Mas Fight​ ម្សិលមិញ​នេះ​រវាង​ ប៊ុន​ សុធា​ និង​ គង់​ ហូវ​ ធ្វើ​ឡើង​បាន​ប្រហែល​៦នាទី​ប៉ុណ្ណោះ​ក៏​មាន​ម្នាក់​សន្លប់​ដោយ​សារ​ក្បាច់​ឃ្លេ។​ ដូច​ទៅ​និង​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​មុន​ការ​ប្រកួត​គឺ​មាន​ការ​ឌឺ​ដង​គ្នា​ផង​ដែរ​ ហេតុ​នេះ​គ្រាន់​តែ​គោះ​ជួង​គឺ​អ្នក​ទាំង​ពីរ​បើក​ការ​ប្រយុទ្ធគ្នា​ខ្លាំង​តែ​ម្ដង។​

ប៊ុន សុធា

គេ​ឃើញ​ថា​កីឡាករ​ គង់​ ហូវ​ ហាក់​អស់​ស៊ុហ្វ​ខ្លាំង​ ធ្វើ​ឲ្យ​ ប៊ុន​ សុធា​ បាន​ឱកាស​ដើម្បី​ដើរ​បុក​វ៉ៃ​ផ្ដាច់​ យ៉ាងណា​ក្បាច់​ដែរ​គេ​អាច​ផ្ដួល​ដៃគូ​យក​ប្រាក់​រង្វាន់​ Mas Fight​ គឺ​ដោយ​ឃ្លេ​ក​រហូត​រហូត​គោះ​ដៃ​សុំ​ចុះចាញ់។​ រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​កីឡាករ​ ប៊ុន​ សុធា​ ផ្ដួល​ គង់​ ហូវ​ ឲ្យ​សន្លប់​ដោយ​ក្បាច់​ឃ្លេ​ក​ទទួល​បាន​ប្រាក់​រង្វាន់​ Mas Fight​ ១ ​៦០០​ ០០០​រៀល​បន្ថែម៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម