• 2021-06-10 07:41:21
  • ប្រដាល់

អ្នក​លេង​កណ្ដាប់ដៃ​ ថៃ​ រិទ្ធី​ វិល​ចូល​សង្វៀន​វិញ​ហើយ​ក្រោយ​សម្រាក​ ៣-៤​ខែ​

  • 2021-06-10 07:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​កណ្ដាប់ដៃ​ ថៃ​ រិទ្ធី​ នឹង​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​សប្ដាហ៍​នេះ​ជា​មួយ​ដៃគូ​ចាស់​ យ៉ាម​ ខេមរា​ បន្ទាប់​ពី​សម្រាក​អស់​រយៈពេល​ ៣-៤​ខែ​កន្លង​ទៅ។​

កីឡាករ ថៃ រិទ្ធី

ថៃ​ រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​ពី​ការ​ខកខាន​ឡើង​សង្វៀន​នេះ​យូរ​ដែរ​ហើយ​ខ្ទង់​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ក៏​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​មក​ដែរ​ក្នុង​នោះ​ថែម​ទាំង​ការ​ហាត់​សកល​ផង។​

ងាក​ទៅ​និយាយ​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​សប្ដាហ៍​នេះ​ កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​បញ្ជាក់​ថា​ បាន​ហាត់​ជាប់​លាប់​ប្រហែល​២សប្ដាហ៍​ហើយ​ យ៉ាងណា​ការ​ខាន​យូរ​នេះ​អាច​នឹង​គាំង​ខ្លះៗ។​ រិទ្ធី​ សុំ​កម្លាំង​ចិត្ត​ និង​ការ​គាំទ្រ​ពី​អ្នក​និយម​ទស្សនា​គុន​ខ្មែរ​ផង​ដែរ​សម្រាប់​ការ​ប្រកួត​មួយ​នេះ។​ និយាយ​ពី​ការ​ជួប​គ្នា​កន្លង​ទៅ​ រិទ្ធី​ ថា​ធ្លាប់​ចាញ់​ យ៉ាម​ ខេមរា​ តែ​១ដង​ទេ​ ក្រៅ​ពី​នោះ​ឈ្នះ​សន្លប់​រហូត។​

កីឡាករ ថៃ រិទ្ធី

រំលឹក​ដែរ​ថា​ ថៃ​ រិទ្ធី​ បាន​ខកខាន​ឡើង​សង្វៀន​មួយ​រយៈពេល​ ៣-៤​ខែ​មក​ហើយ​ដោយ​សារ​សុខភាព​មិន​អំណោយ​ផល​ ខណៈ​ប្រទេស​ក៏​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​ ជា​បន្តបន្ទាប់​ថែមទៀត។​ រិទ្ធី​ នឹង​ប៉ះ​ យ៉ាម​ ខេមរា​ ថ្ងៃ​ទី១៣ ខែ​មិថុនា​ ២០២១​ នៅ​សង្វៀន​បាយ័ន​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ៕​

កម្មវិធី​ប្រកួត​ (រូបភាពផេកបាយ័)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី