• 2021-06-10 07:36:12
  • ប្រដាល់

កុំ​ទាន់​អួត! អ្នក​ទាំង​នេះ​ជា​កីឡាករ​ដែល Pacquiao ផ្ដល់​មេរៀន​ចាញ់​ជា​លើក​ដំបូង​ក្នុង​អាជីព

  • 2021-06-10 07:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​បាន​ផ្ទុះ​ឡើង​កាល​ពី​ដើម​សប្ដាហ៍​នេះ កីឡាករ Errol Spence Jr បាន​បោះ​សម្ដី​នឹង​វាយ Manny Pacquiao ឲ្យ​សន្លប់ ហើយ​ចូល​និវត្តន៍​តែ​ម្ដង។

Manny Pacquiao និង Errol Spence

Spence និង Pacquiao ត្រូវ​ប្រកួត​គ្នា​នៅ​ថ្ងៃ​ទី ១២ ខែ សីហា ឆ្នាំ ២០២១​ខាង​មុខ ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក។ Spence សញ្ជាតិ​អាមេរិក​វ័យ​៣១​ឆ្នាំ​មាន​កំណត់ត្រា​ប្រកួត​មិន​ដែល​ចាញ់​ឡើយ​ក្នុង​អាជីព។ ឡើង​សង្វៀន​​២៧​ដង​ ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​២១​ដង​ទៅ​ហើយ។

Spence មាន​បំណង​​ចង់​ផ្ដួល Pacquiao ឲ្យ​សន្លប់​តែ​ម្ដង មុន​ពេល​កីឡាករ​សញ្ជាតិ​ហ្វីលីពីន​រូប​នេះ​សម្រេច​ចិត្ត​ចូល​និវត្តន៍។ ត្បិត​តែ​មាន​វ័យ​ឈាន​ចូល​៤២​ឆ្នាំ​មែន​សមត្ថភាព​ក៏​មិន​ទាន់​ធ្លាក់ ហើយ​​កន្លង​ទៅ Pacquiao ធ្លាប់​ផ្ដល់​មេរៀន​​ចាញ់​ជា​លើក​ដំបូង​ក្នុង​អាជីព​ឲ្យ​ទៅ​កីឡាករ​ជា​ច្រើន។

Manny Pacquiao និង Keith Thurman

Keith Thurman ជា​ជន​រង​គ្រោះ​ចុង​ក្រោយ​បំផុត​​ដែល Manny ផ្ដល់​មេរៀន​​ចាញ់​ជា​លើក​ដំបូង​ក្នុង​អាជីព​។ ក្នុង​សន្និសីទកាសែត Keith ធ្លាប់​បាន​និយាយ​ឌឺ​ដង​ថា Pacquiao ដៃ​ខ្លី ហើយ​​ចង់​ផ្ដួល​​យក​ជ័យជម្នះ​ឲ្យ​បាន។ ផ្ទុយ​​ពី​ការ​គិត​កំណត់ត្រា​​ចង់​ឈ្នះ​៣០​​​ប្រកួត​ជាប់​គ្នា របស់​ Keith ត្រូវ​បាន​​រលាយ​ក្លាយ​ជា​អំបិល​ដោយ​សារ Pacquiao។

​ខាង​ក្រោម​ជា​វីដេអូ​កីឡាករ​ដែល Pacquiao ផ្ដល់​មេរៀន​ចាញ់​ជា​លើក​ដំបូង​ក្នុង​អាជីព​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម