• 2021-06-08 06:51:16
  • ប្រដាល់

បញ្ញា ឆារ៉ាវ៉ាន់ ប្រាប់​ពី​អារម្មណ៍​ប្រកួត​លើក​ទី១​ ក្នុង​អាជីព​ប្រដាល់​នេះ​

  • 2021-06-08 06:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​សិស្ស​លោក​ សួង​ បញ្ញា​ គឺ​ បញ្ញា​ ឆារ៉ាវ៉ាន់​ ថា​ការ​ប្រកួត​លើក​ទី១​ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​មាន​អារម្មណ៍​ភ័យ​ខ្លាំង​តាំង​តែ​ពី​ពេល​ថ្លឹង​ទម្ងន់​មក​ម្ល៉េះ​ ព្រោះ​មិន​ដែល​ខណៈ​ដៃគូ​ធ្លាប់​ប្រកួត​ច្រើន​ដង​ទៅ​ទៀត។​

កីឡាករ បញ្ញា ឆារ៉ាវ៉ាន់

បញ្ញា​ ឆារ៉ាវ៉ាន់​ បាន​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដឹង​ថា​ ការ​ប្រកួត​លើក​ទី១​ នេះ​គឺ​ពិត​ជា​ភ័យ​ខ្លាំង​មែនទែន​ បើ​គិត​ទៅ​តាំង​ពី​ថ្លឹង​ទម្ងន់​រហូត​ដល់​ទឹក​៣ឯណោះ​ទើប​សម្រួល​អារម្មណ៍បានល្អ។​

កូន​សិស្ស​លោក​ សួង​ បញ្ញា​ បន្ថែម​ទៀត​ថា​ ការ​ភ័យ​នេះ​ដោយ​សារ​ខ្លួន​ថ្មី​វ៉ៃ​លើក​ទី១​ ដៃគូ​មាន​បទ​ពិសោធ​ប្រកួត​ច្រើន​ដង​ ដៃគូ​មាន​ធំ​ទៀត​ រួម​ផ្សំ​និង​មាន​មនុស្ស​ច្រើន​ផង​នោះ​ទើប​ធ្វើ​ឲ្យ​រូប​គេមាន​អារម្មណ៍បែប​នេះ។​ យ៉ាងណា​ ឆារ៉ាវ៉ាន់​ ថា​អាច​ចាប់​ពី​ប្រកួត​ទី២​ ទៅ​ប្រហែល​លែង​អី​ហើយ។​ ចំពោះ​ជ័យជម្នះ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​នេះ​ដែរ​ គឺ​បាន​ការ​ផ្ដល់​យោបល់​ពី​គ្រូ​របស់​គេ​ ឲ្យ​សម្រួល​អារម្មណ៍​ និង​ព្យាយាម​វ៉ៃ​ឲ្យ​ល្អ។​

កីឡាករ បញ្ញា ឆារ៉ាវ៉ាន់

រំលឹក​ដែរ​ថា​ បញ្ញា​ ឆារ៉ាវ៉ាន់​ ជា​កូន​សិស្ស​លោក​ សួង​ បញ្ញា។​ ប្រកួត​ទី១​ របស់​កីឡាករ​រូប​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៦​ ខែ​មិថុនា​ ២០២១​ ឈ្នះ​ ស៊ុន​ ប៊ុសាន់​ ដោយ​ផ្ដួល​ឲ្យ​សន្លប់​ក្នុង​ទឹក៤​ លើ​សង្វៀន​ TOWN៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់