• 2021-06-07 04:48:46
  • ប្រដាល់

Floyd មិន​នឹក​ស្មាន Logan ល្អ​បែប​នេះ ហើយ​ថា​ខ្លួន​​ចាស់​ហើយ​មិន​មែន២១​ឆ្នាំ​ដូច​មុន​ទេ

  • 2021-06-07 04:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​និយាយ​ថា គេ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​​មិន​នឹក​ស្មាន​ថា Logan Paul ល្អ​បែប​នេះ ក្រោយ​ប្រកួត​គ្នា​អស់​៨​ទឹក​ក្នុងទីក្រុង Miami នៅ​ព្រឹក​មិញ។

ការ​ប្រកួត​រវាង Floyd និង Logan ត្រូវ​បាន​កំណត់​ច្បាប់​គ្មាន​ចៅក្រម​ដាក់​ពិន្ទុ ហើយ​ប្រសិន​បើ​នរណា​ម្នាក់​ចង់​ឈ្នះ​ទាល់​តែ​វាយ​ដៃ​គូ​ឲ្យ​សន្លប់។ ការ​ប្រកួត Floyd ត​ឲ្យ Logan ដល់​ទៅ​២០​គ.ក បាន​បញ្ចប់​៨​ទឹក​ពេញ ដូច្នេះ​គ្មាន​អ្នក​ឈ្នះ​ឡើយ។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត Mayweather បាន​និយាយ​ថា ប្រកួត​ជាមួយ​អ្នក​មាឌ​ធំ​ពិត​ជា​ពិបាក​ណាស់។ ប៉ុន្តែ​ការ​ប្រកួត​មុន​នេះ​​ពិត​ជា​ល្អ​​មើល និង​រីករាយ​មែនទែន ហើយ​គេ​ក៏​មិន​នឹក​ស្មាន​ថា Logan ល្អ​ដល់​ថ្នាក់​នេះ​ដែរ។

សាកសួរ​តើ​ពេល​បន្ទាប់ Floyd ចង់​វាយ​ជាមួយ Jake Paul ដែល​ជា​ប្អូន​របស់ Logan ទេ? អ្នក​ប្រដាល់​មិន​ដែល​ចាញ់​បាន​និយាយ​ថា៖ "អ្នក​ត្រូវ​តែ​ដឹង ខ្ញុំ​មិនមែន​២១​ឆ្នាំ​ដូច​មុន​ទេ។ ខ្ញុំ​ប្រលូក​​​ក្នុង​កីឡា​នេះ​២៥​ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំ​រីករាយ​ណាស់​ថ្ងៃ​នេះ"៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់