• 2021-06-07 01:53:40
  • ប្រដាល់

ម៉ន​ សាម៉េត៖​ ឈ្នះ​ក៏​ជេរ​ ចាញ់​ក៏​ជេរ​ ស្មើ​ក៏​ជេរ...​

  • 2021-06-07 01:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ ម៉ន​ សាម៉េត​ បង្ហោះ​ហ្វេសបុក​ម្សិលមិញ​នេះ​ថា​ «ពេល​ឈ្នះ​ក៏​ជេរ​ ពេល​ឈ្នះ​ក៏​ជេរ​ ពេល​ស្មើ​ក៏​ជេរ​ មិន​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច​ផ្គាប់​ចិត្ត​មនុស្ស​ត្រូវ​ទៅ​លោក​អត់​យល់»។

កីឡាករ ម៉ន សាម៉េត

ម្សិលមិញ​នេះ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​ TOWN ​រួច​មក​ ម៉ន​ សាម៉េត​ បាន​បង្ហោះ​អត្ថន័យ​ដូច​ទៅ​និង​ការ​សរសេរ​ខាង​លើ​អីចឹង​ ដោយ​ក្នុង​ន័យ​នោះ​ទំនង​រូប​គេ​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​រិះគន់​អំពី​ការ​ប្រកួត​របស់​គេ​ហើយ។​

​មួយ​វិញ​ទៀត​ សាម៉េត​ ចង់​មាន​ន័យ​ថា​ ពេល​ប្រកួត​ចាញ់​ទៅ​សម​ថា​រិះគន់​ ឬ​បន្ទោស​ជា​ដើម​ ប៉ុន្តែ​ពេល​ឈ្នះ​ ឬ​ស្មើ​ហើយ​នៅ​តែ​មាន​ពាក្យ​រិះគន់​ដដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​ព្រលយ​ពាក្យ​ថា​ ផ្គាប់​ចិត្ត​អ្នក​គាំទ្រ​មិន​ត្រូវ។​ ចំណែក​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​ FAN​ របស់​ ម៉ន​ សាម៉េត​ បាន​លើក​ទឹកចិត្ត​ និង​ប្រាប់​កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ដែល​មិន​សូវ​មាន​ប្រយោជន៍​ ឬ​អ្នក​ដែល​បន្ទច់បង្អាក់​ផ្លូវ​ក្នុង​វិស័យ​ប្រដាល់​នេះ។​

ការ​បង្ហោះរបស់ ម៉ន សាម៉េត

រំលឹក​ដែរ​ថា​ កីឡាករ​ ម៉ន​ សាម៉េត​ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​មួយ​រូប​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ។​ រូប​គេ​លេង​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​ ម្សិលមិញ​នេះ​បាន​ប្រកួត​ស្មើ​គ្នា​ជា​មួយ​ វៀត​ ប៊ុនឌឿន​ នៅ​ Mas Fight​ ១ទឹក​ ៩នាទី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី