• 2021-06-04 04:22:49
  • ប្រដាល់

ហួស​ចិត្ត! ជិត​ដល់​ថ្ងៃ​ប្រកួត​ទៅ​ហើយ Logan ទើប​ដឹង​ច្បាស់​ពី​ច្បាប់​ប្រកួត​ជាមួយ Floyd

  • 2021-06-04 04:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​​៥​ថ្ងៃ​នៃ​ការ​ប្រកួត​មក​ដល់ Logan Paul បាន​និយាយ​ថា គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​ច្បាប់​ប្រកួត​ជាមួយ Floyd Mayweather ពោល​ទើប​តែ​ដឹង​ពេល​ថ្មី​ៗ​នេះ​ឯង។

​តារា​យូធូប​រូប​នេះ​មាន​បំណង​​ចង់​ផ្ដល់​មេរៀន​ចាញ់​​​ទៅ​ដល់ Floyd ខណៈ​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​គ្រោង​រៀបចំ​នៅ​ថ្ងៃ​​ទី ៦ ខែ មិថុនា​ខាង​មុខ​នេះ​ក្នុង​ទីក្រុង Miami។ តាម​ការ​រៀបចំ​​ជំនួប​នេះ​ត្រូវ​វាយ​ចំនួន​៨​ទឹក ក្នុង​មួយ​ទឹក​មាន​៣​នាទី ប៉ុន្តែ Logan នៅ​ស្រពិចស្រពិល​រឿង​ច្បាប់​ប្រកួត​កាល​ពី​៥​ថ្ងៃ​មុន​ការ​ប្រកួត។

កាល​ពី​ថ្ងៃ​ទី ១ ខែ មិថុនា Logan បាន​និយាយ​ថា៖ “ខ្ញុំ​ដូច​ជា​ឮ​ត្រូវ​ពាក់​ហ្គង់​ទំហំ​10oz, 12oz។ ខ្ញុំ​ឮ​ថា​វាយ​៨​ទឹក​​​ ហើយ​ឮ​​ទៀត​ថា​វាយ​៣​នាទី ឬ​២​នាទី។ និយាយ​ទៅ​ខ្ញុំ​អត់​ច្បាស់​ទេ។” យ៉ាងណា​មិញ​ច្បាប់​នៃ​ការ​ប្រកួត​រវាង Floyd និង Logan ត្រូវ​បាន​ប្រកាស​​ផ្លូវការ​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ។

ពួក​គេ​ត្រូវ​វាយ​៨​ទឹក មួយ​ទឹក​មាន​៣​នាទី និង​មិនមាន​អាជ្ញាកណ្ដាល​ផ្ដល់​ពិន្ទុ​សម្រាប់​មួយ​ទឹក​ៗ​ឡើយ ហើយ​ក៏​គ្មាន​ការ​ប្រកាស​ឈ្នះ​ដែរ លុះ​ត្រា​​កីឡាករ​ណា​ម្នាក់​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទើប​ដឹក​ចាញ់​ឈ្នះ។ ដោយ​សារ​នេះ​ជា​ការ​ប្រកួត​បែប​មិត្តភាព លទ្ធផល​ចាញ់​ឈ្នះ​យ៉ាងណា​នោះ​គឺ​មិន​រាប់​បញ្ចូល​ក្នុង​កំណត់ត្រា​​ប្រកួត​អាជីព​របស់​ពួក​គេ​ឡើយ។ ការ​ប្រកួត​ក៏​មិនមាន​ពាក់​​ស្រោម​មួក​ដើម្បី​ការពារ​ដែរ ប្រើ​ស្រោម​ដៃ​​ប្រភេទ​12oz និង​មាន​អាជ្ញាកណ្ដាល​ម្នាក់​នៅ​លើរេញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់