• 2021-05-27 02:18:48
  • ប្រដាល់

គូ​សងសឹក​ លន ​បញ្ញា​ និង​ យ៉េន​ ឌីណា​ ដឹង​តែ​ល្អ​មើល​ហើយ​ខណៈ​សិស្ស​ប្អូន​កំពុង​ឡើង​កូដ​ផង​

  • 2021-05-27 02:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​ខេត្តព្រៃវែង​ លន​ បញ្ញា​ នឹង​ត្រូវ​តទល់​ជា​មួយ​រៀមច្បង​ចាស់​វស្សា​ យ៉េន​ ឌីណា​ ស្អែក​នេះ​នៅ​សង្វៀន​គូបូតា​ ជា​ថ្មី​ខណៈ​ពី​មុន​មាន​ចាញ់​ឈ្នះ​ម្ដង​ម្នាក់។​

កម្មវិធីប្រកួត (រូបភាពផេក បាយ័នគុនខ្មែរ)

គូ​នេះ​នឹង​ធ្វើ​ឲ្យ​ទស្សនា​ជក់ចិត្ត​មិន​ខាន​ ព្រោះ​កីឡាករ​ លន​ បញ្ញា​ ឲ្យ​តែ​ឡើង​ប្រកួត​ដឹង​តែ​វ៉ៃ​អស់​ពី​សមត្ថភាព​ហើយ​ ស្រប​ពេល​ដែល​ឥលូវ​នេះ​សមត្ថភាព​របស់​គេ​មាន​ការ​រីកចម្រើន​ខ្លាំង។​ ដូច​ប្រិយមិត្ត​ដឹង​ស្រាប់​ហើយ​ បញ្ញា​ បាន​យក​ឈ្នះ​ យ៉េន​ ឌីណា​ នៅ​សង្វៀន​ PNN ​កន្លង​ទៅ​ ហើយ​ថ្មីៗ​នេះ​អាច​យក​ឈ្នះ​ ផល​ សោភ័ណ្ដ​ ដោយ​វ៉ៃ​ឲ្យ​សន្លប់​ទៀត​ផង។​

កីឡាករ លន បញ្ញា

បើ​ទោះ​ធ្លាប់​ឈ្នះ​ចាញ់​គ្នា​កន្លង​ទៅ​ក្ដី​ ប៉ុន្តែ​ខ្លា​ចាស់​ យ៉េន​ ឌីណា​ នៅ​តែ​គ្រោះ​ថ្នាក់​ និង​មិន​អាច​ប្រហែស​ជា​មួយ​រូប​គេ​បាន​ឡើយ។​ កូន​សិស្ស​លោក​ អេ ​ភូថង​ នេះ​រូប​នេះ​ឈ្នះ​ស្ទើរ​តែ​គ្រប់​ប្រកួត​ទៅហើយ​បច្ចុប្បន្ន​នេះ​ជា​ពិសេស​នៅ​សង្វៀន​ CNC​ សូត្រ​ ប៊ុនធី​ ឡុង​ ប៉េងលឿន​ ឡុង​ សំណាង សុទ្ធតែ​មិន​អាច​ឈ្នះ។​ ឌីណា​ ជា​កីឡាករ​វ៉ៃ​ក្បាច់​ វ៉ៃ​មិន​ប្ដូរ​ វ៉ៃ​រក​ពិន្ទុ។​

រង់​ចាំ​មើល​ទាំង​អស់​គ្នា​នរណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​នា​ការ​ប្រកួត​យប់​ស្អែក​ចាប់​ពី​ម៉ោង​ ៧​តទៅ​នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់