• 2021-05-13 08:15:46
  • ប្រដាល់

លោក​ ពេជ្រ សុផាន់​ ឯម​ សុធី​ ប្រឹង​ហាត់​៣ខែ​ទៀត​អាច​ទៅសងសឹក​អ្នក​ឈ្នះ​ពី​មុន​បាន​ហើយ​

  • 2021-05-13 08:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ល្បីឈ្មោះ​ ពេជ្រ សុផាន់​ ថា​កីឡាករ​ ឯម​ សុធី​ បន្ត​ប្រឹង​ហ្វឹកហាត់​យ៉ាង​យូរ​៣ខែ​ទៀត​ សមត្ថភាព​ឡើង​ខ្លាំង​ និង​អាច​ទៅ​សងសឹក​ជើង​ខ្លាំង​ដែល​ធ្លាប់​ឈ្នះ​គេ​ពី​មុនៗ​បាន​ហើយ។​

ឯម សុធី និង​លោក ពេជ្រ សុផាន់

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​គុន​ខ្មែរ​ចលនា​យុវជន​កម្ពុជា​ ១៥៧​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ហ្វឹកហាត់​រយៈពេល​ប្រហែល​ ៤-៥​ខែ​មក​នេះ​ឃើញ​ថា​ ឯម​ សុធី​ ពិត​ជា​រីកចម្រើន​ឲ្យ​កត់សម្គាល់។​ ឡើង​ប្រកួត​មិន​ទាន់​ចាញ់​នោះ​ឡើយ​ ខណៈ​ការ​វ៉ៃ​ចេញ​ច្បាស់ៗ​ និង​ចេះ​បិទ​ការពារ​ ឬ​គេច​បាន​ល្អ​ផង​ដែរ។​

ឯម សុធី ខាង​ស្ដាំគេបង្អស់

លោក​ ពេជ្រ ​សុផាន់​ លើក​ឡើង​ទៀត​ថា​ មិន​យូរ​ទេ​ប្រសិន​បើ​ ឯម​ សុធី​ បន្ត​ខំប្រឹង​ស្ដាប់​ដំបូន្មាន​ ហាត់​តាម​ក្បាច់​ក្បួន​ដែល​លោក​បាន​ប្រាប់​នោះ​ជឿជាក់​ថា​សមត្ថភាព​រឹតតែ​ល្អ។​ ការ​ល្អ​នេះ​ទៀត​អាច​និយាយ​បាន​ថា​ទៅ​សងសឹក​ជើង​ខ្លាំង​ដូច​ជា​ ប៊ុន​ សុធា​ ឬ​អ្នក​ធ្លាប់​ឈ្នះ​គេ​ពី​មុន​ៗ​បាន​ទៀត​ផង។​

កីឡាករ ឯម សុធី

រំលឹក​ដែរ​ថា​ ឯម​ សុធី​ បច្ចុប្បន្ន​នេះ​កំពុង​សុំ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ជា​មួយ​លោក​ ពេជ្រ ​សុផាន់​ ដែល​អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ពី​មុន​មក​ និង​ជា​គ្រូ​ប្រចាំ​ក្លឹប​គុន​ខ្មែរ​ចលនា​យុវជន​កម្ពុជា​ ១៥៧៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់