• 2021-05-06 07:21:43
  • ប្រដាល់

Phoe Thaw មិត្តភ័ក្ដ​ចាន់ រតនា ជួប​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​យ៉ាំងហ្គន់

  • 2021-05-06 07:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Phoe Thawកីឡាករ​គុន​ចម្រុះ​របស់​ស្ថាប័ន ONE Championship ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល​ពី​យប់​មិញ បន្ទាប់​ពី​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ក្នុង​ទីក្រុង​យ៉ាំងហ្គន់ ប្រទេស​មីយ៉ាន់ម៉ា។

​កីឡាករ​សញ្ជាតិ​មីយ៉ាន់ម៉ា​វ័យ​៣៦​ឆ្នាំ​​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ North Okkalpa General។ តាម​ប្រភព​បញ្ជាក់​ថា គេ​​របួស​​រលាក់​ធ្ងន់ធ្ងរ​​នៅ​ផ្នែក​ខាង​ក្រោម​នៃ​រាងកាយ​​នៃ​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​បែក​នេះ។

ទល់​នឹង​ពេល​នេះ​គេ​បាន​ដឹង​ថា Phoe Thaw បាន​ធ្វើ​ការ​វះ​​កាត់​បាន​៥០​%​ហើយ។ គ្រាប់​បែក​៣​គ្រាប់​បាន​ផ្ទុះ​ឡើង​នៅ​បរិវេណ​ឧទ្យាន Kandawgyi Park នៅ​ម៉ោង​១០​​​កាល​ពី​យប់​មិញ ខណៈ Phoe Thaw ក៏​ស្ថិត​នៅ​ទីនោះ​ដូច​គ្នា។

ប្រទេស​មីយ៉ាន់ម៉ា​ស្ថិត​ក្នុង​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​អំណាច​ត្រូវ​បាន​កាន់កាប់​ដោយ​​រដ្ឋប្រហារយោធា​កាល​ពី​ថ្ងៃទី ១ ខែកុម្ភៈ។ Phoe Thaw គឺ​ជា​មិត្តភ័ក្ត​ម្នាក់​របស់​តារា​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ហើយ​គេ​ក៏​ធ្លាប់​មក​ហ្វឹកហាត់​នៅ​កម្ពុជា​ផង​ដែរ៕

ប្រែសម្រួលៈ ហេង សុធារិទ្ធិ

មតិយោបល់