• 2021-05-06 02:57:41
  • ប្រដាល់

ខ្លាច​​បាក់កម្លាំង Floyd ​បណ្ដេញ​មិត្ដ​ស្រី​ចេញ​ពី​ផ្ទះ​សិន ​សុំ​ពេល​ហាត់​ពេញ​

  • 2021-05-06 02:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather ​បាន​ឱ្យ​មិត្ត​ស្រី​របស់​ខ្លួន Anna Monroe ​ចាក​ចេញ​ពី​ផ្ទះ​សិន ​ដើម្បី​ទុក​ពេល​វេលា​ឱ្យ​ខ្លួន​រៀប​ចំ​កន្លែង​ហ្វឹកហាត់ ​និង​បាន​ហាត់​ពេញ​លេញ​ត្រៀម​ប្រកួត​នា​ពេល​ខាង​មុខ។

Floyd Mayweather ​នឹង​ត្រូវ​ប្រកួត​ជាមួយ​តារា​​យូធូប Logan Paul នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា​ខាង​មុខ​នេះ​ហើយ ​ដែល​មាន Live ​ផ្ទាល់​នៅ​លើ Youtube ​និង​អ្នក​គាំទ្រ​ត្រូវ​ចំណាយ​៥០​ដុល្លារ​ដើម្បី​ទស្សនា។ ​ត្បិត​តែ​វា​មិន​មែន​ជា​ប្រកួត​ផ្លូវការ​មែន ប៉ុន្តែ Floyd ​បាន​ត្រៀម​ខ្លួន​ខ្លាំង​ណាស់​សម្រាប់​ជំនួប​មួយ​នេះ​។

​កីឡាករ​វាយ​មិន​ដែល​ចាញ់​របស់​អាមេរិក​ខាង​លើ​នេះ ​បាន​ឱ្យ​មិត្ត​ស្រី​ Anna ​ចេញ​ពី​ភូមិគ្រឹះ​របស់​គេ​ហើយ ​ដើម្បី​ឱ្យ​សាមី​ខ្លួន​មាន​ពេល​វេលា​គ្រប់គ្រាន់​ហ្វឹកហាត់។ ​ការណ៍​នេះ ​បាន​បញ្ជាក់​ថា​ចាប់​ពី​ពេល​នេះ​ទៅ Floyd ​នឹង​ផ្ដោត​តែ​លើ​ការ​ហាត់​មួយ​មុខ​ប៉ុណ្ណោះ ​មិន​គិត​រឿង​មិត្ត​ស្រី​អ្វី​ទៀត​នោះ​ទេ ពោល​គឺ​សម្រុក​ហាត់​ឱ្យ​ខ្លាំង​វិញ​តែ​ម្ដង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់