- 2021-05-06 02:58:59
- ប្រដាល់
ឈិត សេរីវណ្ណថង បង្ហើបពីស្នៀតគ្រោះថ្នាក់របស់ សូត្រ វាសនា មុនប្រជែង៣ពិន្ទុ
- 2021-05-06 02:58:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិត សេរីវណ្ណថង បង្ហើបពីស្នៀតគ្រោះថ្នាក់របស់ សូត្រ វាសនា មុនប្រជែង៣ពិន្ទុ
ចន្លោះមិនឃើញ
កីឡាករជម្រើសជាតិ Kick Boxing ឈិត សេរីវណ្ណថង ថាអ្នកប្រដាល់ សូត្រ វាសនា ល្អទាត់លើ និងចាប់លេងជង្គង់។
ឈិត សេរីវណ្ណថង បានឲ្យដឹងថា ខ្លួនមិនដែលបានជួបប្រកួតជាមួយ សូត្រ វាសនា ពីមុនមកទេ ប៉ុន្តែបានមើលពីការប្រកួតរបស់អ្នកលេងគុនខ្មែរនេះខ្លះៗដែរ។ វាសនា មានកម្ពស់ខ្ពស់ដូច្នេះក្បាច់ជង្គង់ល្អ ចំណែកស្នៀតទាត់លើ និងធាក់ក៏ល្អផងដែរ។
កូនប្រុសលោក ឈុត សេរី ខាងលើនេះបន្ថែមទៀតថា សម្រាប់លើកនេះរូបគេហ្វឹកហាត់បានច្រើនជាងពេលនៅឯស្រុកកំណើត ពោលគឺហាត់ជាប់រហូតតែម្ដង។ វណ្ណថង សង្ឃឹមថានឹងអាចយក៣ពិន្ទុបន្ថែមសម្រាប់ការប្រកួតមួយនេះ។
រំលឹកដែរថា កីឡាករ ឈិត សេរីវណ្ណថង នឹងត្រូវប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២ ក្នុងពូល A ជាមួយ សូត្រ វាសនា នៃកម្មវិធីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់គោជល់ទម្ងន់ ៦០គីឡូក្រាមរបស់ CNC។ ចំណែកការប្រកួតសន្សំពិន្ទុ១គូទៀតគឺ ម៉ឺន មេឃា ប៉ះ ឡុង ជិន។ ការប្រកួតនេះធ្វើឡើងនៅថ្ងៃសៅរ៍ ទី៨ ឧសភា ២០២១ នៅ CNC៕