• 2021-04-29 07:24:45
  • ប្រដាល់

ហាត់​បែប​ធម្មជាតិ!​ វ៉ាន់​ វឿន​ ទាត់​ខ្លាំង​យ៉ាង​ណា​នេះ​នរណា​វ៉ៃ​ឈ្នះ​

  • 2021-04-29 07:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង​ វ៉ាន់​ វឿន​ បង្ហាញ​វីដេអូ​ហ្វឹកហាត់​ស្នៀត​ជើង​ និង​កែង​បែប​ធម្មជាតិ​គឺ​ទាត់​ដើម​ចេក​អំឡុង​ពេល​បិទ​ខ្ទប់​ដោយ​សារ​ជំងឺ​កូវីដ​ថ្មីៗ​នេះ។​

កីឡាករ​ វ៉ាន់ វឿន

ដូច​បាន​ដឹង​ហើយ​ថា​ទីក្រុង​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ត្រូវ​បាន​បិទខ្ទប់​មួយ​រយៈពេល​ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ ដែល​កំពុង​ផ្ទុះ​ខ្លាំង។​ ដូច្នេះ​អ្នក​ធម្មតា​ ឬ​អ្នក​ដែល​មិន​មាន​ភារកិច្ច​ចាំបាច់​ទេ​គឺ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ឡើយនៅ​តំបន់​កំណត់​ខាង​លើ។​

កីឡាករ វ៉ាន់ វឿន ឈ្នះ​កន្លងទៅ

មិន​ថា​កីឡាករ ​ជន​សាមញ្ញ​នោះ​ទេ ​គឺ​អំឡុង​ពេល​នេះ​នៅ​តែ​ផ្ទះ​ប៉ុណ្ណោះ​ យ៉ាង​ណា​មិញ​ វ៉ាន់​ វឿន​ វិញ​ប្រហែល​ជា​អផ្សុក​ខ្លាំង​ ឬ​ត្រូវ​ត្រៀម​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​ហើយ​មើល​ទៅ​បាន​ជា​ឆ្លៀត​ហាត់​ និង​ថត​បង្ហោះ​ប៉ុន្មាន​ថ្ងៃ​នេះ។​ បញ្ជាក់​ដែរ​ថា​ វ៉ាន់​ វឿន​ ជា​ជើង​ខ្លាំង​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​មួយ​រូប​ និង​គ្រង​ខ្សែក្រវាត់​៣គ្រឿង​ផង​ដែរ។ តោះ! ​កុំ​ឲ្យ​យូរ​មើល​វីដេអូ​ការ​ទាត់​របស់​ វ៉ាន់ វឿន​ ទាំង​អស់​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី