• 2021-04-16 09:07:14
  • ប្រដាល់

ឡៅ​ ចន្ទ្រា​ នឹង​លេង​ប្រភេទ​ទម្ងន់​ ៧១​គីឡូក្រាម​ នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​

  • 2021-04-16 09:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ឡៅ ​ចន្ទ្រា​ នឹង​លេង​លើ​ប្រភេទ​ទម្ងន់​ ៧១​គីឡូក្រាម​ នៅ​ស៊ីហ្គេម​ លើក​ទី៣១​ ចុង​ឆ្នាំ​នេះ​នៅ​ប្រទេស​វៀតណាម។​

ឡៅ ចន្ទ្រា (ក្រហម)

ឡៅ ​ចន្ទ្រា​ បាន​ឲ្យ​ដឹង​ថា​ ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​ក៏​មាន​ប្រភេទ​ទម្ងន់​របស់​ខ្លួន​ផង​ដែរ​គឺ​ ៧១​គីឡូក្រាម​ដូច្នេះ​រូប​គេ​ក៏​នឹង​ត្រូវ​ទៅ​ចូលរួម​ដែរ។​ ដោយ​សារ​តែ​ធ្លាប់​បាន​ចូលរួម​ស៊ីហ្គេម​ ១ដង​រួច​ហើយ ​ដូច្នេះ​រូប​គេ​មាន​បទ​ពិសោធ​មួយ​ចំនួន​ផង​ដែរ​ ហើយ​នឹង​ប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ចូលរួម​ជា​ថ្មីនេះ។​

រំលឹក​ដែរ​ថា​ ចុង​ឆ្នាំ​២០២១​ កម្ពុជា​នឹង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​ស៊ីហ្គេម ​លើក​ទី៣១​ នៅ​ឯ​ប្រទេស​វៀតណាម។​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ក៏​នឹង​បញ្ជូន​កីឡាកររបស់​ខ្លួនឲ្យ​ចូលរួមប្រកួត​ប្រជែង​រក​មេដាយ​ផង​ដែរ៕​

ឡៅ ចន្ទ្រា ឈ្នះ​កន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់